អាជ្ញាធរឃុំឆ្នុកទ្រូ ទម្លាក់ថវិការមូលនិធិ ១២០លានរៀល កសាងផ្លូវដើម្បីសម្រួលការធ្វើដំណើរ ដល់ប្រជាពលរដ្ឋ

 

ខេត្តកំពង់ឆ្នាំងៈ  ដើម្បីសម្រួលដល់ការចរាចរណ៍ទៅមកឲ្យកាន់តែប្រសើរឡើងជាងមុន សម្រាប់ បងប្អូនប្រជាពលរដ្ឋដែលបានបន្លាស់ទីផ្ទះបណ្តែតទឹក ឱ្យឡើងមករស់នៅលើគោក ក្នុងភូមិសាស្រ្ត ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងគ្រាដែល អាជ្ញាធរឃុំ បានសម្រេចទម្លាក់ថវិកាជាតិចំនួន ១២០ លានរៀល ដើម្បីធ្វើការកែលម្អផ្លូវ មួយខ្សែរនេះអោយធំទូលាយនិងខ្ពស់បន្ថែមទៀត នៅចំណុច អ្នកតាអាទាំង ស្ថិតនៅក្នុងភូមិស្រុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។

សមាជិកក្រុមប្រឹក្សាឃុំឆ្នុកទ្រូ លោក សុខសៀម បានមានប្រសាសន៍អោយដឹងថានៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញ នេះថា កន្លងមកប្រជាពលរដ្ឋ ដែលបានបន្លាស់ទីផ្ទះបណ្ដែតទឹក មករស់នៅចំណុច ផ្លូវអ្នកតាអាទាំង មានការជួបផលលំបាក ដោយនៅពេលខែវស្សា ផ្លូវចំណុចនេះខ្លះ លិចទឹក ខ្លះទៀតគោក ដែលមិនអាចធ្វើដំណើរទៅមកបាន  ណាមួយគួបផ្សំផ្លូវមួយខ្សែ នោះតូចទៀត ផង  ទើបអាជ្ញាធរឃុំឆ្នុកទ្រូ បានឯកភាពគ្នា សម្រេចទម្លាក់ថវិកាជាតិ ចំនួន១២០លានរៀល មកកសាងផ្លូវមួយខ្សែនេះឡើងវិញ ដែលកំពង់ដំណើរការកសាងមកដល់ពេលនេះ បានជាងមួយសប្តាហ៍ហើយ ។ ក្រុមប្រឹក្សាឃុំឆ្នុកទ្រូ បានអោយដឹងបន្តទៀតថា៖ ផ្លូវមួយខ្សែនេះមានប្រវែង២ ៣៥០ម៉ែត្រ ចាប់ពីចំណុចក្រោយសាលារៀនឆ្នុកទ្រូ រហូតដល់មុខវត្តយុគន្ធរ  ហើយផ្លូវមួយខ្សែនេះមានឈ្មោះថា ផ្លូវអ្នកតាអាទាំង ដែលបានរៀបចំកសាងចាក់ពង្រីកទំហ៊ុទទឹងផ្លូវបន្ថែមដោយធ្វើយ៉ាងណាអោយបានធំជាងមុន  និងមានកម្ពស់ខ្ពស់១ ម៉ែត្រដោយ ខ្ពស់ជាងផ្លូវកាលពីមុន ដែលអាចធានាបានដល់ការធ្វើដំណើរ ទៅមកនៅក្នុងរដូវវស្សាបានគ្រប់ពេលវេលា ។  សូមបញ្ជាក់ផងដែរថាផ្លូវមួយខ្សែ ដែលបានរៀប ចំកសាងនិងជួសជុលកែលម្អឡើងវិញនេះ គឺធ្វើពី ដី ស ដោយត្រូវបានស្ថាបនាជាថ្មីនៅលើផ្លូវចាស់ ដែលបានរងការខូចខាតដោយអន្លើៗដោយផ្លូវ១ខ្សែនេះវាតូចហើយក៍ទាបដែលមិនអាចក្នុងការធានាធ្វើដំណើរ នៅរដូវវស្សាបាន ទើបអាជ្ញាធរសម្រេចទម្លាក់ថវិកាកសាងផ្លូវ១ខ្សែនេះ ឲ្យប្រសើរឡើង ផងដែរ ៕ ដោយលោកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *