មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបើកកិច្ចប្រជុំផ្សព្វផ្សាយលើការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩លើកទី១និងត្រៀមចាក់លើកទី២ដល់កម្លាំង

ព្រះវិហារៈ នៅព្រឹកថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញបើក កិច្ចប្រជុំបូកសរុប ដកពិសោធន៍ ចាក់វ៉ាក់សាំង ការពារជម្ងឺ កូវីដ-១៩ លើកទី១ដល់កម្លាំងតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ នឹងទិសដៅ ត្រៀមចាក់ វ៉ាក់សាំង លើកទី២ក្នុងពេលខាងមុខឆាប់ៗនេះ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមមេបញ្ជាការ បានលើកឡើងអំពីបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេល ថ្មីៗនេះនឹងបានផ្ដាំផ្ញើដល់នាយ នាយទាហានរង ពលទាហាន លោកមេបញ្ជាការ គ្រប់បណ្ដាអង្គភាព ត្រូវណែនាំដល់កម្លាំង ទាំងអស់ត្រូវយកចិត្ដទុកដាក់អំពីបញ្ហាជំងឺកូវីដ-១៩ ត្រូវអនុវត្ដតាមការណែនាំរបស់ ក្រសួង សុខាភិបាលក៍ដូចជាកាណែនាំរបស់បុគ្គលិក សុខាភិបាល យោធភូមិភាគទី៤ នឹងរៀបចំ កម្លាំងទ័ពទាំងអស់ត្រៀមទទួលការចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ លើកទី២ នាពេលខាងមុខនេះ។

ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានចាក់នៅពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ អាចជួយការពារការចម្លងមេរោគកូវីដឥ១៩បាន។ឯកឧត្ដម បញ្ជាក់បន្ថែមថា ទោះយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងការពារក៏ពិតមែន តែត្រូវបន្តថែរក្សាអនាម័យ សុខភាពតាមកាណែនាំរបស់គ្រួពេទ្យ ពិសេសត្រូវគោរពតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន គឺ៣ការពារ និង៣កុំ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *