សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមន៍ អតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅ របស់ក្រុមគ្រួសារអតីតយុទ្ធជន ជាក់ស្តែងនៅល្ងាចថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចុះត្រួតពិនិត្យការ រៀបចំសាងសង់ផ្ទះជូនអតីតយុទ្ធជន លើដី សម្បទានរបស់ក្រុមហ៊ុនជប៉ុន Y.N.S ដែលក្រុមការងារសាងសង់ផ្ទះ របស់គណ:កម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ប្រុងប្រៀបរៀបចំសាងសង់ជូនដល់ សមាជិកសមាគមអតីតយុទ្ធជន កម្ពុជាខេត្តព្រះវិហារ ។ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធាន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំង ក្រុមការងារបានពិនិត្យទីតាំងដី និងបានវាស់វែងចេញជាឡូៗចំនួន៣០ឡូ ជាជំហានដំបូង ដើម្បីត្រៀមបង្កើតជា ភូមិលំនៅដ្ឋាន ជូនដល់បងប្អូនអតីតយុទ្ធជន និងអតីត យុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត។ ហើយទីតាំងដី ដែលត្រៀមបង្កើតភូមិគឺមានទីតាំង នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ឧត្តមសេនីយ៍ទោច័ន្ទ សុភ័ក្ត្រា ប្រធានគណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឲ្យដឹងថា ភូមិអតីតយុទ្ធជននេះ និងត្រូវបាន សាងសង់ក្នុងពេលដ៏ឆាប់ៗមុខនេះ តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បញ្ជូនក្រុមជាងរបស់គណ:កម្មាធិការកណ្តាល សមាគមន៍អតីត យុទ្ធជន កម្ពុជាមកធ្វើជាអ្នកសាសង់ផងដែរ៕ដោយ សេង ពិសិដ្ឋ

