ខេត្តស្វាយរៀង៖នៅថ្ងៃទី០៩មិនា២០២១វេលាម៉ោង៤និង៥៥នាទីរសៀលនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់គឺរថយន្តដឹកកម្មករក្រឡាប់ផ្ងាជើងឡើងលើបង្កឲ្យកម្មករកម្មការណីរងរបួសធ្ងន់ស្រាលចំនួន៥០នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅចំណុចភូមិថ្នាញសង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀង។បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មករ កម្មការនី១មួយគ្រឿងម៉ាកហ៊ីយិនដាយពណ៌ខៀវពាក់ស្លាកលេខសៀមរាម 3A.0557បើកបរពីទឹស ខាងជើងទៅត្បូងដោយដឹកកម្មករកម្មករនី ឈ ច្រូងច្រាងណែនពេញទ្រុងរថយន្តលុះមកដល់ចំណុច កើតហេតុស្រាប់តែរេចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ផ្ងាជើងចាក់ចោលកម្មករកម្មការនីទៅក្នុងស្រែបង្កឲ្យរងរបួសធ្ងន់ស្រាលតែម្តង។ប្រភពដ៏ដែលបន្តថា អ្នកបើកបររថយន្តឈ្មោះជា ផារី ភេទប្រុសអាយុ ២៩ឆ្នាំមានទីលំនៅភូមិទួលស្តីឃុំទួលស្តីស្រុកចន្ទ្រាខេត្តស្វាយរៀងមុខរបរបើកបររថយន្តដឹកកម្មករកម្មការនីរោងចក្រចំនួន៥០នាក់ស្រីចំនួន៤០នាក់ចេញពីធ្វើការហើយបានក្រឡាប់ធ្លាក់ចុៈស្រែបណ្តាលឲ្យកម្មកររងរបួសធ្ងន់ចំនួន៥នាក់ស្រីនិងរបួសស្រាល៤៥នាក់។ប្រភបន្តទៀតថា ក្រោយពីគ្រោះថ្នាក់ភ្លាម សមត្ថកិច្ចបានហៅរថយន្តសាមុយដឹកជនរងគ្រោះបញ្ជួនទៅមន្ទីរពេទ្យពន្លឺបូព៌ាបាវិតក្រុងបាវិតដើម្បីសង្គ្រោះព្យាបាល។ជនរងគ្រោះទី១,ឈ្មោះហឿ គឹមឡៃ ភេទស្រីអាយុ២៩ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិដូនទៃ ឃុំទួលស្តីស្រុកចន្រ្ទាខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រស្តឹតថេក រងរបួសធ្ងន់។
២,ឈ្មោះពៅ សាវីភេទស្រីអាយុ៣៩ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកោះឬស្សីឃុំទួលស្តីស្រុកចន្រ្ទា ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រស៊ួតដា រងរបួសធ្ងន់។៣,ឈ្មោះហួយ ចាន់ថនភេទ ស្រីអាយុ៣៧ឆ្នាំជនជាតិខ្មែរ រស់នៅភូមិតាដេវ ឃុំមេថ្ងកស្រុកចន្រ្ទា ខេត្តស្វាយរៀងមុខរបរកម្មករ រោងចក្រជីហួ រងរបួសធ្ងន់។៤,ឈ្មោះឡុង ធីដាភេទស្រីអាយុ១៩ឆ្នាំជនជាតិខ្មែរ រស់នៅភូមិដចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រតូវ៉ា រងរបួសធ្ងន់។
៥,ឈ្មោះម៉ៅ ប៊ុន្នីភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិដចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រជីហ្វា រងរបួសធ្ងន់។ចំណែកកម្មករកម្មការនី៤៥នាក់ ផ្សេងទៀតរបួសស្រាលៗគ្រាន់តែរលាត់ដៃជើងពកក្បាល ត្រូវបានយករថយន្តមកសាងដឹកបន្ត ដំណើរទៅផ្ទះរៀងៗខ្លួន។សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុ:ដាច់ម៉ែត្រចង្កូត។ បន្ទាប់មកលោកលឹមសៀងហេងអភិបាលក្រុងបាវិតក៏បានដឹកនាំមន្ត្រីក្រោមឱវាទមកសួរសុខទុក្ខជនរងគ្រោះផងដែរ។មហាជនបានរិះគន់ថា រថយន្តដឹកកម្មករកម្មការនីចាស់ៗ ជាប្រភេទរថយន្តដឹកទំនិញ ហើយយកមកដឹកមនុស្សឲ្យឈច្រូងច្រាងចង្អៀតណែនរថយន្តចំណុះ១តោនកន្លះដឹកកម្មករកម្មការនីរហូត៥០នាក់ទើបបង្កឲ្យក្រឡាប់បែបនេះ៕

