ខេត្តស្វាយរៀង៖ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀង នាថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តំណាងឯកឧត្ដម អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យ លក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមបំរុងទុកជាកន្លែង ព្យាបាលទី៣ ។ ក្រុមការងារបានបន្តចុះពិនិត្យទីតាំងមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀតនៅស្រុកស្វាយទាប ដើម្បីផ្គូរផ្គង់ជ្រើសរើសបំរុងទុកប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ។
សូមជម្រាបជូនថា៖ កន្លងមករដ្ឋបាលខេត្តស្វាយរៀងបានរៀបចំទីតាំងបម្រុងទុកព្យាបាលជំងឺ កូវីដ១៩ ចំនួន ២កន្លែង រួមមាន៖ ទី១មន្ទីរពេទ្យបង្អែកស្វាយជ្រំ ទី២មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដើម្បីទ្រទ្រង់សភាពការណ៍ការក្នុងករណីមានការផ្ទះ ឡើងនូវជំងកូវីដ១៩ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺមានកូវីត១៩ វិជ្ជមាន ២នាក់ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងករណីដែលមានអ្នកជំងឺច្រើនពេញ មន្ទីរពេទ្យ ស្វាយជ្រំ រដ្ឋបាលខេត្តនឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប្រើប្រាស់ជាមន្ទីរ ពេទ្យព្យាបាលកូវីត១៩ បើមន្ទីរពេទ្យទាំង២ មានអ្នកជំងឺពេញទៀត រដ្ឋបាលខេត្តនឹងជួលទីតាំង សណ្ឋាគារឯកជនសម្រាប់រៀបចំទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀត៕ មិន ភក្ដី