អគ្គីភ័យឆាប់ឆេះតូបចាប់ហួយនិងស្ថានីលក់ប្រេងសាំងយីហោ ឡុង ស៊ីម អស់ស្ទើរទាំងស្រុងសំណាងល្អមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្ស

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ៖ស្ថានីយ​លក់​ប្រេងសាំង​,​ហ្គាសនិងចាប់ហួយ យីហោ​ ឡុង ស៊ីម ដែលមានម្ចាស់ឈ្មោះ ឡាយ ឡុងស៊ីម ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានអគ្គីភ័យឆាប់ឆេះអស់ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង សំណាងល្អ​មិន​ឆេះ​ស៊ី​ទែងនហ្គាស​និងមិនប៉ះពាល់ដល់អាយុជីវិត។​ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣និង​៣០​នាទី​ថ្ងៃទី​០៦​ ខែឧសភា​ឆ្នាំ​២០២៤ ​ត្រង់ចំណុចភូមិ​បេង​ដូ​ប ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ។

លោកឧត្តម សេនីយ៍ត្រី ឆយ បូរិន ស្នងការរងទទួលបន្ទុក បានអោយដឹងថានៅពេលកើតហេតុការណ៍ភ្លាមៗ ​លោកបានទទួលបទបញ្ជារពីលោក​ឧ​ត្ត​ម​សេនីយ៍ទោ​ សួស សុខដារា ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ អោយដឹកនាំកងកម្លាំងអន្តរាគមន៍ចុះ​ប្រតិបត្តិការ​ដោយផ្ទាល់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿង រួមមាន៖រថយន្តរបស់ស្នងការដ្ឋានគរបាលខេត្តព្រះវិហារចំនួន០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកគូលែនចំនួន០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យចំនួន០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្វាយលើចំនួន០១គ្រឿង រថយន្តរបស់អធិការស្ឋាននគរបាលស្រុកជាំក្សាន្តចំនួន០១គ្រឿង និងរថយន្តរបស់អាជ្ញាធរជាតិព្រះវិហារចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២២រថយន្ត។លោកបានបន្តថា ហើយ​ហេតុការណ៍​នេះ​កើតឡើង​ដោយសារតែ​ទុសេ​ខ្សែភ្លើង និងខូចខាតទ្រព្យសម្បត្តិអស់ប្រមាណជិត២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ចំពោះម្ចាស់ទីតាំងរងរបួសស្រាលបញ្ជូនទៅព្យាបាលនៅមណ្ឌល់សុខភាពកោះកេរ​ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *