ខេត្តកំពង់ឆ្នាំង:ក្រុមការងារទី១របស់ខេត្តកំពង់ឆ្នាំងទទួលបន្ទុកនាំពលករចំណាកស្រុកពីប្រទេសថៃវិលមកស្រុកកំណើតវិញនេះ បានធ្វើដំណើរទៅបណ្តាខេត្តតាមព្រំដែនបានចេញទៅថ្ងៃទី ៨ មីនា ២០២១ដែលមានសមាសភាពក្រុមការងារចម្រុះពីមន្ទីរសុខាភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានអាវុធហត្ថខេត្ត និងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន ខេត្តកំពង់ឆ្នាំង និងមន្ទីការងារខេត្ត។ លោកវិជ្ជបណ្ឌិត ប្រាក់វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹង ថ្ងៃទី៩មិនា២០២១នេះថានៅថ្ងៃទី៨ម្សិលមិញនេះក្រុមការងារបានចេញដំណើរទៅទទួលពលកធ្វើការនៅប្រទេសថៃដែលត្រូវបានវិលត្រឡប់មកស្រុកកំណើតវិញតាមបណ្តាខេត្តជាប់ព្រុំដែនមាន ខេត្តឧត្ដរមានជ័យខេត្ត.បន្ទាយមានជ័យ.ខេត្តបាត់ដំបងនិងខេត្តប៉ៃលិនមាន៣១នាក់កំពង់ធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុសហើយថ្មីៗនេះដឹកតាមរថយន្តត្រឡប់មកវិញដាក់នៅមណ្ឌល់ចត្តាឡីស័ក របស់ខេត្តនៅស្រុកបរិបូណ៌៦នាក់ផងដែរ ។ លោកវិជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តបានអោយដឹងទៀតថាជាវិធានការរបស់មន្ទីរសុខាភិបាលខេត្តអ្នកដែលបានធ្វើចិត្តាឡីស័កលើកទី១ហើយយើងនិងបន្តដាក់អោយធ្វើចត្តាឡីស័កជាលើកទី២ទៀតបើយើងពិនិត្យឃើញថាការធ្វើតេសទៅឃើញថាលទ្ធផលអវិជ្ជមានត្រូវបញ្ជូនអោយទៅលំនៅឋានវិញផងដែរ ។ លោកវិជ្ជបណ្ឌិតប្រធានមន្ទីសុខាភិបាលខេត្តបានបញ្ជាក់ អោយដឹងទៀតថាចំពោះ អ្នកថ្មីក៍ត្រូវបានអនុវត្តន៍ដូចគ្នា ដែរយើងត្រូវយកទៅដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌល ទាំង២ខាងលើ ផងដែរ ។ ប្រធានមន្ទីសុខាភិបាលខេត្តបានបញ្ជាក់អោយដឹងទៀតថា នៅព្រឹកថ្ងៃទី៩មិនា២០២១ នេះខាង មន្ទីសុខាភិបាលបានយកសំណាកចំនួន១៧នាក់ទាំងនេះ ជាវិធានការរបស់មន្ទី សុខាភិបាល ខេត្តដែលត្រូវបានបំពេញ ។ ចំពោះរបបរអាហារវិញយើងបានផ្តល់ជូនតាំងការធ្វើដំណើររហូត មកដល់មណ្ឌល់ចត្តាឡីស័ក ។ដោយឡែកខេត្តកំពង់ឆ្នាំងយើងផ្តល់ជូនតាមរយះកាកបាទ ក្រហមខេត្តដោយក្នុងរយះពេលខ្លី ។ប្រធានមន្ទីសង្គមកិច្ចនិងអតីតយិទ្ធនិងនិតិសម្បទា ខេត្តកំពង់ឆ្នាំងបានអោយដឹងតាមរយទូរសព្ទនៅវេលាម៉ោង២និង២១នាទីរសៀលថ្ងៃទី៩មិនា២០២១នេះបានរកឃើញពលកទៅធ្វើការនៅបនរទេសថៃត្រឡប់មកវិញបាន១២នាក់ស្រី៦នាក់ពេលនេះលោកកំពង់ដឹកតាមរថយន្តត្រឡប់មកស្រុកកំណើតវិញតែអ្នកទាំងនោះនិងត្រូដសក់អោយធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល់ទាំង២ខាងលើផងដែរ ៕ ដោយលោកស្រីសានផល្លា