ឯកឧត្តម អ៊ុន ចាន់ដា ចុះ ពិនិត្យ មណ្ឌលចត្តាឡីស័ក កំពង់ចាម ដែល មាន ពលករ ចំណូល ស្រុក និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០ កុម្ភៈ ប្រមាណ ជិត ២០០នាក់

កំពង់ចាម :  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ  បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីសក័ កំពង់ចាម ដែលមានបងប្អូនពលករ ចំណូល ស្រុក  ត្រឡប់ មកពីប្រទេសថៃ និងអ្នកពាក់ពន្ធ័ព្រឹត្តិការណ៍២០ កុម្ភៈ សរុប ចំនួន  ១៨៣នាក់  ។

ឆ្លៀត ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ធ្វេី ការ ផ្តាំផ្ញេី ដល់ បងប្អូន ពលករ  និង អ្នក ពាក់ព័ន្ធ ទាំងអស់  សូម  អនុវត្ត ឲ្យ  បានខ្ជាប់ខ្ជួន ទៅ តាម ប្រសាសន៍  ណែនាំ របស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ក៏ ដូច ជា ក្រសួង សុខាភិបាល  នូវវិធានការ  ៣ការពារ ៣កុំ  ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ផងដែរ  ។

ជាមួយគ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន សំណូមពរ ដល់ បងប្អូន ពលករ  និង អ្នក ពាក់ព័ន្ធ ទាំងអស់    សូម ឲ្យ មានការ ស៊ូទ្រាំ  អត់ធ្មត់ មួយ រយៈ ពេល   ព្រោះ បន្ទាប់ ពី បងប្អូន អនុវត្ត ការ ធ្វើ  ចត្តាឡីស័ក បាន ត្រឹមត្រូវ  ក្នុង រយៈពេល សរុប ១៦ថ្ងៃ  ប្រសិន បើ លទ្ធផល ឃើញ ថា  អវិជ្ជមានទេនោះ  គឺ បងប្អូន អាច ចាកចេញ    ត្រឡប់ ទៅ ផ្ទះ វិញ  ដោយ គ្មាន អ្នក ណា ហាម ឃាត់ បងប្អូន ទៀតនោះឡើយ  ។ គួរ បញ្ជាក់ ថា  បច្ចុប្បន្ន មណ្ឌល ចត្តាឡីស័ក  កំពង់ចាម  មាន ពលករ ចំណូល ស្រុក  ត្រឡប់ មក ពី ប្រទេស ថៃ  និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០ កុម្ភៈ  សរុប ១៨៣នាក់  ដែលកំពុងធ្វើចត្តឡីសក័ នៅសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចំនួន៩៨នាក់ និងនៅសណ្ឋាគារមេគង្គចំនួន៨៥នាក់។ ដោយ មាន កម្លាំង សមត្ថកិច្ច  យាមកាម   បុគ្គលិក ក្រុមគ្រូពេទ្យប្រចាំការ និងទីតាំង សម្រាប់ យកសំណាក ទៅ ពិនិត្យ ផងដែរ  ។ គួរ រំលឹក ថា  បន្ទាប់ ពី ទទួល បានសេចក្តី ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  នាព្រឹកថ្ងៃទី៨  ខែមិនា  ឆ្នាំ ២០២១  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ថ្នាក់ ខេត្ត ដើម្បីដាក់ចេញនូវយន្តការក្នុងការគ្រប់គ្រង និងចាត់ឲ្យឯកឧត្តមអភិបាលរងខេត្ត ដឹកនាំក្រុមការងារ ទៅទទួលពលករចំណូលស្រុកពីប្រទេសថៃ តាមច្រកព្រំដែននានា និងមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនថៃ ដេីម្បី យកមកបន្តធ្វើចត្តាឡីស័កនៅ ខេត្តកំពង់ចាម  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *