សមាគមន៍សម្ព័នប្រជាជនដើម្បីសន្តិភាពប្រារពខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី ៨ មិនា តាមបណ្តាឃុំនានា ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង :សមាគមន៍សម្ព័នប្រជាជនដើម្បីសន្តិភាព ខេត្តកំពង់ឆ្នាំង ត្រូវបានគេមើលឃើញថា នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ ម្សិលមិញបានរៀបចំធ្វើពិធីប្រារពខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី ៨ មិនា នៅទីតាំង៣កន្លែង នៅក្នុងឃុំចំនួន៣ នឌស្រុករលាប្អៀរ គឺឃុំពង្រ ឃុំស្វាយជ្រុំ និងឃុំជ្រៃបាក់ ។  អនុប្រធានសម្ព័នប្រជាជនដើម្បីសន្តិភាព និងជាប្រធានសម្ព័ន ប្រជាជនដើម្បីសន្តិភាព សាខាខេត្តកំពង់ឆ្នាំងលោកជំទាវ គ្រីសារ៉ន មានប្រសាសន៍ថា៖ ការដែលរៀបចំធ្វើពិធីប្រារពខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី ៨ មិនា នៅឆ្នាំនេះ ជាលក្ខណៈ មិនទូលំទូលាយប៉ុន្មាននោះឡើយ ដោយត្រូវបានបំបែកគ្នាធ្វើជាក្រុមតូចៗនៅតាមឃុំ គឺក្នុងគោលបំណង ឱ្យការជួបជុំមានគម្លាតពីគ្នា តាមការនែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការឆ្លងរីករាលដាល នៃជម្ងឺកូវីត ១៩ ហើយក៍ស្របតាម ប្រធានបទសិទ្ឋនារីឆ្នាំនេះ គឺ(ស្ត្រីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩) ផងដែរ ។ដើម្បីអបអរសារទដល់ទិវាសិទ្ឋនារី ថ្ងៃនេះផងដែរ ក្នុងនាម សមាគមន៍ សម្ពន័ប្រជាជនដើម្បីសន្តិភាព បានរៀបចំជួបជុំបងប្អូន ប្រជាពលរដ្ឋ នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុករលាប្អៀរ ដើម្បីរិតចំណងសាមគ្គីភាព រវាងប្រជាពលរដ្ឋ និង (ស.ប.ស) ឱ្យកាន់តែទ្វេឡើងថែមទៀត  និងជាចុងក្រោយសូមបងប្អូន រួបរួមសាមគ្គីគ្នា ដើម្បីការពារសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃ កុំ ឱ្យបាត់បង់ ព្រោះថា៖តម្លៃនៃសន្តិភាព នេះមិនអាចកាត់ថ្លៃបានទេ គឺបានដោយលំបាកខ្លាំងណាស់ ។

នៅក្នុងឱកាសនោះដែរអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង លោកជំទាវ កែចន្ទ័មុនីបាន មានប្រសាសន៍ថា៖ហេតុអ្វីបានជា រាជរដ្ឋាភិបាល ចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានកា រីកចំរើន?  ។   ព្រោះថា៖ ស្រី្តមានចំនួនច្រើន , ស្រី្តជាអ្នកទទួលកិច្ចការច្រើនជាងបុរស , បើស្ត្រីខ្លះជាមន្ត្រីរាជការ ជាអ្នកដឹកនាំ ឬ ត្រឹមជាកម្មករក៍ដោយចុះ ពេលត្រឡប់ពីធ្វើការងារវិញ ស្ត្រីត្រូវរ៉ាប់គ្រប់បែបយ៉ាងលើការងារផ្ទះ មានលាងចាន ដាំបាយ ធ្វើម្ហូប បោក ខោអាវ ។

នៅក្នុងថ្ងៃនេះ និងក្នុងខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨ មិនាឆ្នាំនេះ ខ្ញុំសូម អំពាវនាវ ឱ្យលើកស្ទួយដល់ស្ត្រី មានសិទ្ឋស្មើនឹងបុរស មានការងារធ្វើនៅតាមបណ្តា ស្ថាប័ននានា ជាដើម ព្រោះថា៖ ស្ត្រីគឺជាមាតានៃពិភពលោក ។ ជាមួយគ្នានេះ សូមស្វាម៉ីគ្រប់រូប ត្រូវបង្ករ  លក្ខណៈ ឱ្យភរិយា មានសេចក្តីសុខ ទាំងផ្លូវការ និងផ្លូវចិត្ត ហើយជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃនេះទេ។ដោយឡែក លោកជំទាវ ដោក សុធា ទីប្រឹក្សារាជ រដ្ឋាភិបាល ក៍បានមានប្រសាសន៍លើកឡើងពី វីរភាព របស់ស្ត្រី កាលពីជាង១០០ឆ្នាំមុន ដែលតស៊ូ ក្នុងការរំដោះខ្លួនចេញពីការជិៈជាន់របស់បុរស ក្នុងប្រទេសប៉ែកអឺរុប រហូតដល់ទទួលជោគជ័យ ។ ទើបចាប់ពីពេលនោះមកមានការរៀបចំឱ្យមានការប្រារព្ឋទិវាសិទ្ឋស្ត្រីនេះឡើងនៅប្រទេសកម្ពុជាយើង ក៍បានរៀបចំធ្វើពិធីនេះជារៀងរាល់ឆ្នាំដែរ ខុសតែឆ្នាំនេះ យើងរៀបធ្វើជាលក្ខណៈមិនទូលំទូលាយ ព្រោះ តាមបរិការនៃកូវីត១៩ ។ជាចុងក្រោយ លោកជំទាវ សូមអំពាវនាវដល់ បងប្អូនស្ត្រី ថ្វីសូម ប្រុងប្រយ័ត្នការប្រើប្រាស់ពាក្យសំដី  ព្រោះថាពាក្យសំដីរបស់ស្ត្រី មានសារៈសំខាន់ខ្លាំងណាស់ ដល់គ្រួសារ និងក្នុងសង្គមជាតិ, បើយើងនិយាយទៅល្អ គ្រួសារមានក្តីសុខសុភមង្គល សង្គមជាតិរីក ចំរើន បើយើងនិយាយខុស គ្រួសារបែកបាក់ កូនចៅព្រាត់ប្រាស់ ពេលខ្លះធ្លាក់បន្ទុកដល់សង្គម ដល់រាជរដ្ឋាភិបាល  ។និងសូមផ្តាំទៅស្ត្រីខ្លះដែលចូលចិត្តលេងល្បែង សូមបញ្ឈប់ជាបន្ទាន់ ព្រោះវាបានបំផ្លាញប្រាក់របស់ប្តីដែលខំរកបាន សូមបញ្ជាក់ថា៖ សមាជិក សមាជីការដែលបាន អញ្ជើញចូលរួម ការប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី ៨ មិនា ទាំង៣ឃុំ ទទួលបានរបស់វត្ថុអនុស្សាវរីយ៍ក្នុងម្នាក់ៗ សារុង១ ក្រម៉ា១ និងថវិការ មួយចំនួនផងដែរ៕ ដោយលោកស្រីសានផល្លា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *