ពលករចំណាកស្រុកចំនួន៩៨នាក់ត្រូវបានបញ្ជូនមកកាន់ស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ

 

កំពង់ស្ពឺ : អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអញ្ជើញទទួលដោយផ្ទាល់សម្រាប់ ការវិលនិវត្តន៍មកកាន់ស្រុកកំណើតវិញរបស់បងប្អូនដែលជាពលករចំណាកស្រុក។ ការអញ្ជើញទទួលបានធ្វើឡើងក្រោយការបញ្ជូនតាមរយៈរថយន្តយោធានៅយប់ថ្ងៃទី០៨ខែមីនាឆ្នាំ២០២១នៅមណ្ឌលចត្តាឡីសក័ស្ថិតក្នុងភូមិផ្គង់សង្កាត់និងក្រុងច្បារមន។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម វ៉ី  សំណាងបានអោយដឹងថាក្រោយពីទទួល បានបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមក៏បានដឹកនាំក្រុមការងារនិងក្រុមគ្រូពេទ្យដើម្បីរៀបចំទទួលការវិលនិវត្តន៍មកកាន់ស្រុកកំណើតរបស់បងប្អូនពលករដែលត្រូវបញ្ជូនចេញពីតាមបណ្តាមណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្តជាប់ព្រំដែន។ឯកឧត្តមអភិបាលបន្តថាចំពោះបងប្អូនដែលត្រូវវិលមកកាន់ស្រុកកំណើតវិញនេះគឺធ្វើដំណើរតាមរថយន្តកងយោធពលខេមរៈភូមិន្ទចេញពីខេត្តជាប់ព្រំដែនជាប់នឹងប្រទេសថៃ  មានខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ សម្រាប់ការបញ្ជូនមកកាន់ខេត្តកំពង់ស្ពឺក្នុងយប់នេះគឺមានបងប្អូនពលករប្រុស-ស្រីចំនួន ៩៨ នាក់ ។

ជាមួយនោះ ឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់ផងដែរថាក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទនិងប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូម ដឹងគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែជាកម្លាំងការពារជាតិប៉ុណ្ណោះទេប៉ុន្តែកងយោធពលខេមរភូមិន្ទគឺជាកម្លាំងជួរមុខនៅក្នុងការចូលរួមជួយកិច្ចការសង្គម ដូចជា៖គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ រៀងរហូតមក។ មិនតែប៉ុណ្ណោះថ្ងៃនេះទៀតក៏បានចូលរួមដឹកជញ្ជូនពលករពីខេត្តផ្សេងៗមកកាន់ខេត្តកំពង់ស្ពឺរបស់យើងថែមទៀតផង។លោកវេជ្ជបណ្ឌិត អោ វណ្ណថេនប្រធានមន្ទីរសុខាភិបាលខេត្ត កំពង់ស្ពឺ មានប្រសាសន៍ថាចំពោះបងប្អូនពលករទាំងអស់ដែលបានវិលនិវត្តន៍ក្នុងឱកាសនេះគឺមួយចំនួនធំសុទ្ធតែទទួលបានការធ្វើចត្តាឡីសក័និងយកសំណាករួចហើយនៅតាមមណ្ឌលនានានៃខេត្តជាប់ព្រំដែនខាងលើ។ប៉ុន្តែដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩នេះក្រុមគ្រូពេទ្យទាំងអស់បានធ្វើការពិនិត្យនិងតាមដានបន្តនូវការវិវត្តថ្មីដោយបាញ់អាល់កុលវាស់កម្តៅនិងទុកអោយនៅដាច់ពីគ្នាមួយរយៈ។ហើយប្រសិនជាក្រុមគ្រូពេទ្យពិនិត្យមិនមានអ្វីសង្ស័យទេនោះ ក្រុមគ្រូពេទ្យនិងបញ្ជូនពួក គាត់បន្តទៅ រដ្ឋបាលស្រុកនិមួយៗ ដែលពួកគាត់រស់នៅ ដើម្បីដឹកបញ្ជូនទៅតាមខ្នងផ្ទះរបសើពួកគាត់ រៀងៗខ្លួន ផងដែរ៕ដោយ ប៊ុន ធឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *