សមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀលដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន

ព្រះវិហារ៖ នៅព្រឹក​ ថ្ងៃទី​ ០៣​ ខែមីនា​ ឆ្នាំ​២០២៤ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ដព្រះវិហារ​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ និងអាជ្ញាធរ​មូលដ្ឋាន​ ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូន​គ្រួសារសពអតីតយុទ្ធជន១គ្រួសារ ដែលមានឈ្មោះ​ ដៀប​ វាយ ភេទប្រុស​ អាយុ៦៥ឆ្នាំ​ ជានិវត្តជន​ បានទទួលមរណៈភាព​ កាលពីថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២៤​ នៅភូមិសែនតេជៈ​ ឃុំមរកត​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ កម្មវិធី​ប្រគល់​ថវិកា​​ បេឡាមរណៈសង្គ្រោះចំនួន៤លានរៀលនិងសារលិខិតរំលែករបស់សមាគមធ្វើ​នៅគេហដ្ឋាន​នៃសព ស្ថិត​នៅភូមិសំរោង​ សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ​ ។

ទន្ទឹមនោះដែរ ឧត្ដមសេនីយ៏ទោ ប្រធានសមាគមខេត្ត បានពាំនាំប្រសាសន៏សាកសួសុខទុកពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមាគមអតីតយុទ្ធជនកម្ពុជា ជាពិសេស សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនដល់ក្រុមគ្រួសារនៃសពផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *