ខេត្តកំពង់ឆ្នាំង:ជនសង្សយ័២នាក់រួមនិងវត្ថុតាងថ្នាំញៀន៥កញ្ចប់ត្រូវបានសមត្ថកិច្ចសហការជាមួយកម្លាំងនគបាលស្រុកកំពង់ត្រឡាចធ្វើការបង្ក្រាបបានករណី រក្សាទុក.ជួញដូរ.និងប្រើប្រាស់ ។
កិច្ចប្រតិបត្តការបង្ក្រាបករណី:រក្សាទុក.ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៨មិនា២០២១នៅចំណុចផ្លូវជាតិលេខ១៥៣Bដែលស្ថិតក្នុងភូមិសម្ពរ័ឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាប់និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់រួមនិងវត្ថុតាងសង្ស័យសារធាតុថ្នាំញៀន។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើសមត្ថកិច្ចរាយការជូនស្នងការនគរបាលនគបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ខូវលី និងសការអនុញ្ញាតិពីលោក អ៉ិសុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តដើម្បីនាំយកមកការិយាលយ័ប្រឆាំងគ្រឿងញៀនដើម្បីធ្វើការសាកសួផងដែរ នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្សយ័២នាក់មាន ១ ឈ្មោះ ទីន.អាលី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិត រស់នៅភូមិស្វាយប៉ាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ទី២.ឈ្មោះ ម៉ាត់.ម៉ូសារ ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ:មិនពិត រសនៅភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបករណីគ្រឿងញៀនខាងលើធ្វើការដកហូតបានវត្ថុតាង:ថ្នាំញៀនចំនួន ០៥កញ្ចប់.ទូរសព្ឌ័ ០២គ្រឿង.ម៉ូតូ ០១គ្រឿងផងដែរ បច្ចុប្បន៍ជនសង្សយ័ទាំង២នាក់រួមនិងវត្ថុតាង ថ្នាំញៀន៥កញ្ចប់ត្រូវបានសមត្ថកិច្ចគ្រោងនិងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីនៅថ្ងៃនេះផងដែរ ៕ ដោយ លោកស្រីសានផល្លា