ខេត្តកំពង់ឆ្នាំង:នារីវ័យក្មេងស្រស់ស្អាតម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនដោយសារមានវិបត្តផ្លូវចិត្ត ។ ហេតុការភ្ញាក់ផ្អើលករណីអត្តឃាតចងកសម្លាប់ខ្លួនឯង ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៧.០៣.២០២១ម្សិលមិញស្ថិតនៅក្នុងភូមិល្បាលថ្នល់សែប ឃុំសែប ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលប៉ុសន៍រដ្ឋបាលឃុំសែបបានអោយដឹងនៅវេលាម៉ោង៣និង៤៣រសៀលថ្ងៃទី៨មិនា២០២១នេះថាយុវនារីដែលចងកធ្វើអត្តឃាតខាងលើត្រូវបានគេស្គាល់ឈ្មោះថា លឹម មិនា ភេទស្រី អាយុ២១ឆ្នាំ មានឪពុកឈ្មោះ លឹមថៃសឿង ម្តាយឈ្មោះ សធី រស់នៅភូមិក្បាល់ថ្នល់ ឃុំសែប ស្រុកកំពង់ត្រទ្បាចខេត្តកំពង់ឆ្នាំងជាសិស្សរៀនបន្តនៅក្រុងភ្នំពេញហើយត្រូវបានឈប់សម្រាកដោយសារសហគមន៍២០គុម្ភះ។ប្រភពពីក្រុមគ្រួសារសពបានឲ្យដឹងថាមូលហេតុដែលយុវនារីរូបស្រស់ខាងលើបានសម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯងបែបនេះគឺដោយសារនារីវ័យក្មេងខាងលើមិនដឹងជាមានវិបត្តិផ្លូវចិត្តយ៉ាងណានោះទេទើបបានយកក្រម៉ាចងកភ្ជាប់នឹងថ្នឹមផ្ទះសម្លាប់ខ្លួន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យរួចបានប្រគល់សពនារីរងគ្រោះជូនសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ដោយសុក្ខារិន