ព្រះវិហារៈ ដោយមានការសម្របសម្រួលពីលោក ទី សុវិនថាល់ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងសហការណ៍ រួមមានមន្ត្រីជំនាញព្រៃឈើ និងកម្លាំង នាយកដ្ឋានប្រឆាំងចារកម្ម ក្រសួងមហាផ្ទៃបានចុះ ធ្វើការបង្រ្កាបរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និង បង្កើតរោងសន្មិធិលក់ចែកចាយផលអនុផលព្រៃឈើ ស្ថិតនៅភូមិ ភ្នំដែក ឃុំរមនីយ ស្រុករវៀង ខេត្តព្រះវិហារ។
លោក វុធ សាវី បានថ្លែងប្រាប់ឲ្យដឹងថា ការបង្រ្គាបនេះមិនលើកលែងទេ ទោះបីមាន អន្តរាគមន៍ពីខាង ណាក៍ដោយ សំខាន់បំផុតរកស៊ីបទល្មើសព្រៃឈើគ្មានច្បាប់អនុញ្ញត្ត ហើយលោកបន្តថាចង់ឲ្យ ព្រៃឈើដែលនៅសេសសល់នេះនៅបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ថាជាព្រៃឈើរបស់ជាតិ ហើយបើយើងមិនអនុវត្តច្បាប់ខ្លះទេប្រកដជាអស់គ្មានសល់។
ពាក់ព័ន្ធក្នុងការបង្រ្គាបខាងលើនោះដែរ បានដកហូតរួមមានៈ ឈើធ្នង់ ឈើបេង កកោះ ឈើកែច្នៃ ម័ទ័កែឆ្នៃ ម៉ាស៊ីនកែឆ្នៃ និងសម្ភារជាច្រើនទៀតផងដែរ ។ លោក វុធ សាវី បានបញ្ជាក់បន្ថែមថា វត្ថុតាងចាប់យកទាំងនោះត្រូវឲ្យមន្រ្តីជំនាញយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ព្រៃឈើផងដែរ៕