ក្រុមអ្នកញៀនល្បែងស៊ីសងបៀរអាប៉ោងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១១នាក់គ្រាដែលអភិបាលខេត្តពោធិសាត់ដឹកនាំកម្លាំងអាវុធហត្ថខេត្តចុះធ្វើទីតាំងល្បែងស៊ីសង

ខេត្តពោធិសាត់:ក្រុមអ្នកញៀនល្បែស៉ីសងបៀរអាប៉ោង១១នាក់ត្រូវបានឃាត់ខ្លួនបានគ្រាដែលឯកឧុត្តម ម៉ៅធនិន អភិបាលខេត្តពោធិសាត់ដឹកនាំកម្លាំងអាវុធហត្ថខេត្តចុះធ្វើការបង្ក្រាបទីតាំងល្បែងស៉ីសង

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនាវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ម្សិលមិញ នៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ក្រុមអ្នកញៀនល្បែងស៉ីសងទាំង១១នាក់ ត្រូវបានបញ្ជូនបន្តមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំ និងណែនាំនិងបញ្ឈប់និងធានាឱ្យជនទាំង១១នាក់វិលត្រឡប់ ទៅលំនៅឋានវិញផងដែរ ។សូមបញ្ជាក់ផងដែរថា កន្លងមកឯកឧត្តម ម៉ៅ ធនិន តែងតែបាន ខិតខំដឹកនាំសមត្ថកិច្ចក្នុងកិច្ចការបង្ក្រាបបទល្មើសទាំងថ្ងៃទាំងយប់ដើម្បីធ្វើការទប់ស្កាត់នៅក្នុងគោលនយោបាយ.ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះផងដែរ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន តែងតែប្រឹងប្រែងជួយសម្របសម្រួល ដោះស្រាយរាល់ទុក្ខលំបាក បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការចុះចែកអំណោយដោយផ្ទាល់ដៃ ជូនដល់ជនចាស់ជរា គ្រួសារក្រីក្រជានិច្ច។ កត្តាទាំងនេះហើយដែលឯកឧត្តម ម៉ៅ ធនិន ត្រូវបានប្រជាពលរដ្ឋចាត់ទុករូប ជាលោកឪពុកដ៏ល្អ និងជាថ្នាក់ដឹកនាំខេត្ត ប្រកបដោយគុណធម៏ គួរជាទីគោរព ដែលពុំអាចកាត់ថ្លៃបាន៕ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *