ក្រុមគ្រូពេទ្យបង្អែក ស្រុកបារាយណ៏ សន្ទុក បានចុះយកសំណាក់ និងធ្វើចត្តាឡឺសក្តិ ចំពោះអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយ៉ោល ជាមួយនារីវ័យក្មេងម្នាក់ ដែលរកឃើញថាផ្ទុកមេរោគ កូវីដ១៩ ឆ្លងក្នុងព្រឹត្តិការណ៏សហគន៏ ២០កុម្ភះ មកខេត្តព្រះសីហនុ នាពេលថ្មីៗនេះ

ខេត្តកំពង់ធំៈ នៅល្ងាចថ្ងៃទី៧ខែមិនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ មកពីមន្ទីពេទ្យបង្អែក ស្រុកបារាយណ៏ សន្ទុក និងកងកម្លាំង បានចុះទៅធ្វើចត្តាឡឺសក្តិមួយចំនួន ហើយនិងមួយចំនួនទៀត បានយកសំណាកទៅពិនិត្យនៅមន្ទីរ ប៉ាស្ទ័រ រាជធានីភ្នំពេញ សរុប៦០នាក់ ក្នុងនោះមានអ្នកជាប់ ពាក់ព័ន្ធដោយប្រយ៉ោលមានចំនួន៣៤នាក់ និងអ្នកជាប់ពាក់ដោយផ្ទាល់និងក្រុមគ្រួសារ ចំនួន២៧នាក់។ យោងតាមការបញ្ជាក់ពីលោក វេជ្ជបណ្ឌិត សែម សុចិត្រា គ្រូពេទ្យជំនាញ ប្រចាំការនៅមន្ទីរបង្អែក ស្រុកបារាយណ៏ សន្ទុក បានប្រាប់អ្នកសារព័ត៍មានថា នារីដែលបានឆ្លង មេរោគ កូវីដ តាមក្នុងព្រឹត្តការណ៏ សហគមន៏២០ កុម្ភៈនេះឈ្មោះ ឡេង ម៉េងហួយ ភេទស្រីអាយុ១៦ឆ្នាំ គឺគាត់បានធ្វើការងារ នៅសណ្ឋាគារ មីងគ័ង ខេត្តព្រះសីហនុ ក្នុងកំឡុងខែ០១ ឆ្នាំ២០២១នេះ ហើយឆ្ពោះមកកាន់ ស្រុកកំណើត របស់ខ្លួន ដើម្បីមកធ្វើបុណ្យជីតា នៅក្នុងភូមិ គីរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១នេះ ហើយក្រុមមន្ត្រីសុខាភិបាល នៃមន្ទីរបង្អែក ស្រុកបារាយណ៏ សន្ទុក បានយកសំណាកទៅពិនិត្យនៅប៉ាស្ទ័រ រាជធានីភ្នំពេញ  លុះមកដល់ថ្ងៃទី៦ ខែមីនា ទើបបានរកឃើញ ថា នារីវ័យក្មេងម្នាក់នេះ មានឆ្លងមេរោគ កូវីត១៩។ ក្នុងរយៈពេលនោះគេបានសង្តេតឃើញនារីម្នាក់នេះ បានដើរលេងផ្ទះបងប្អូន និងអ្នកជិតខាង ជាច្រើនផ្ទះនិងចូលរួមពិធីបុណ្យសព ជីតារបស់ខ្លួនអស់រយៈពេល ជិតមួយសប្តាហ៏មកហើយ។

លោក វេជ្ជបណ្ឌិត បន្តថា បន្ទាប់ពីរកឃើញថា នារីខាងលើនេះបានផ្ទុកមេរោគកូវីត១៩ កម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី និងមន្ត្រីពេទ្យជំនាញបានទៅប្រមូលអ្នកពាក់ព័ន្ធដោយផ្ទាល់ ទុកដាក់ដាច់ដោយឡែក ដាក់នៅសាលាបឋមសិក្សា គីរីអណ្តែត និងអ្នកពាក់ព័ន្ធដោយប្រយ៉ោល ដាក់នៅតាមផ្ទះរៀងៗខ្លួន។ ចំណែកអ្នកពាក់ព័ន្ធផ្ទាល់២៧នាក់ ក្រុមគ្រូពេទ្យ បានយកសំណាក់ ទៅពិនិត្យនៅល្ងាច ថ្ងៃទី៧ មីនា នេះហើយ។សូមរំលឹថា នារី ដែលឆ្លង មេរោគ កូវីដ១៩នេះ គាត់បានស្នាក់នៅជុំគ្នា ក្នុងបន្ទប់សណ្ឋាគារមួយ ខេត្តព្រះសីហនុ មានគ្នា១០នាក់ ក្នុងនោះ មានស្ត្រីវ័យចំណាស់២នាកនៅខេត្តកំពត  ក៏មានផ្ទុកមេរោគ កូវីដ១៩ ដែរ។ ហើយឥឡូវនារី ឈ្មោះ ឡេងម៉េងហួយ នេះ វាបទៅសម្រាក់នៅមន្ទីរពេទ្យបង្អែក បារយណ៏ សន្ទុក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *