ខេត្តពោធិសាត់:ស្ត្រីជាប្រពន្ធម្នាក់ដើរសប្បាយស៊ីចាយក្រោយមកខ្លាចប្តីខឹងរករឿងបែកគំនិតប្រឌិតរឿងឈឺសាច់ឡើងថាលុយកាក់និងគ្រឿងអលង្ការត្រូវចោរប្លន់អស់ហើយ ។ ករណីផ្អើលឆោឡោដល់អ្នកភូមស្រុកនិងសមត្ថកិច្ចខាងល់នេះបានកើតឡើងនៅវេលាម៉ោង៤និង០០នាទីថ្ងៃទី ៧មិនា២០២១ម្សិលមិញនៅភូមិត្រពាំងជងស្រុកបាកានខេត្តពោធិសាត់ ។
ស្នងការរងនគបាលខេត្តពោធិសាត់លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា ទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថាករណីខាងលើនេះជនរងគ្រោះមាបឈ្មោះ សារីយុន្នីភេទស្រីអាយុ៥៣ឆ្នាំ មានប្តីឈ្មោះ កោរវ៉ា ភេទប្រុសអាយុ៤៧ឆ្នាំសញ្ជាតិខ្មែរអ្នកទាំង២រសនៅក្នុងភូមិ .ឃុំ.ស្រុក កើតហេតុខាងលើ ។ ស្នងការរងនគបាលខេត្តពោធិសាត់ទទួលផែនព្រហ្មទណ្ឌ បានអោយដឹង ទៀតថាជនសង្ស័យដែលបង្កឡើងមានគ្នា៣បានធ្វើសកម្មភាពគោះទ្វាហៅប្តីស្ត្រីរងគ្រោះអោយជូនទៅមើលម្តាយឈឺដេកពេទ្យបឹងខ្នារនៅពេលស្ត្រីរងគ្រោះឮដូច្នេះក៍ស្ទុះចេញមកបើកទ្វាក៍ត្រូវបានក្រុមជនសង្ស័យចាប់រុញអោយចូលក្នុងផ្ទះនិងបានគម្រាមកុំអោយស្រែកហើយក្រុមជនសង្ស័យចាបចងជើងចងដៃឡើងលើហើយចងកនិងខ្សែគោជាប់និងធ្នឹមផ្ទះហើយយកក្រមារុំមុខដោយបានប្លន់យកអស់លុយ ១២០០ ដុល្លា ចិញ្ជៀនមាស១ជីនិងខ្សែដៃផ្លាកទិន១ជីកន្លះផងដែរ ។ ក្រោយទទួលបានដំណឹងភ្លាមស្នងការរងនគបាលខេត្តពោធិសាត់លោកឧុត្តមសេនីយ៍ត្រី ម៉ូលីដា បានដឹងនាំកម្លាំងមន្ត្រីជំនាញការរិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់.ការរិយាល័យបច្ចេកទេសវិទ្យាសាស្រ្តព្រហ្មទណ្ឌ.អធិការស្រុកបាកាន.និងអាជ្ញាធមូលដ្ឋានចុះធ្វើការពិនិត្យជុំវិញទីកន្លែងកើតហេតុនិងពិនិត្យលើស្ត្រីជាជនរងគ្រោះជាក់ស្តែងនិងតាមការឆ្លើយបំភ្លឺថារឿងរ៉ាវទាំងអស់ដែលបានកើតឡើងនេះគឺស្ត្រីខាងលើបានប្រឌិតរឿងនេះឡើងគ្រាដែលខ្លួនបានចាយវាយអស់ហើយខ្លាចប្តីរករឿងក៍ប្រឌិតរឿងបែបនេះឡើង ។ ក្រោយមកសមត្ថកិច្ចបានហៅប្តីនិងប្រពន្ធធ្វើការអប់រុំណែនាំកុំអោយកើតមានជា អំពើហឹង្សាណាមួយកើតឡើងអោយសោះ ៕ដោយសុក្ខារិន