សៀមរាប៖ យន្តហោះធុនធំប្រភេទ Boeing 777-200 មកពីអូស្ត្រាលី បានចុះចតជាលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គជាមួយអ្នកដំណើរ ២០៨នាក់ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំពិធីពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរចំនួន ២០៨នាក់ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) តាមជើងហោះហើរត្រង់ពីទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី ដោយប្រើប្រាស់យន្តហោះធុនធំ ប្រភេទប៊ូអ៉ីង (Boeing) 777-200។
ពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ក្រោយពីអាកាសយានដ្ឋានដ៏ថ្មីនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលព្រលានយន្តហោះថ្មីរបស់យើង ទទួលបានយន្តហោះខ្នាតធំដែលហោះហើរត្រង់ពីប្រទេសអូស្ត្រាលី ខណៈដែលព្រលានចាស់នៅខេត្តសៀមរាបរបស់យើង មិនធ្លាប់ទទួលពីមុន៕