-បាត់ដំបងៈ នៅព្រឹកថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០២១នេះតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ ដំបង លោមឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុន ចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍បាន ដឹ កនាំ មន្រ្តីការិយាល័យជំនាញ នាំខ្លួនស្រ្តីជាជនបរ ទេសម្នាក់ឈ្មោះ ខុងក្រាថូក សុផា អាយុ ២៦ឆ្នាំ រស់នៅខេត្តស្រះកែវ ប្រទេសថៃ (ជនជាតិថៃ)ដែលបានលួបលួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោ យខុសច្បាប់ នាពេលកន្លងទៅ ហើយត្រូវបានសមត្ថកិច្ចនគរបាលច្រកទ្វារអន្តរជាតិគីឡូ១៣ និងសមត្ថកិច្ច នគរបាលស្រុកសំពៅលូនឃាត់ខ្លួនសាកសួរ និង នាំទៅធ្វើចត្តាឡីស័ក ស្របតាមវិធានសុខាភិបាល នៅទីនោះ ។ ដោយមិនមានពាក់ព័ន្ធករណីឆ្លងជម្ងឺកូវីត១៩ ស្រី្តរូបនេះត្រូវបានទទួលនូវការផាក ពិន័យស្របតាមអនុក្រិត្យរបស់រាជរដ្ឋាភិ បាល ហើយពេលនេះស្រី្តជាជនបរទេសរូបនេះ ត្រូវបានបញ្ជូនគាត់ទៅកាន់ អគ្គនា យ កដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការ តាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕ SKS