ភ្នំពេញៈ នាឱកាសដ៏មហាប្រសើរនៃ ទិវានារីអន្តរជាតិ ៨មីនា លើកទី១១០ ឆ្នាំ២០២១ ទូលព្រះបង្គំជាខ្ញុំ ទេសរដ្ឋមន្រ្តី មាស សុភា ទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ព្រមទាំងបុត្រ សូមព្រះបរមរាជានុញ្ញាតសម្ដែងថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការចំពោះ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។
ជាមួយគ្នានេះសូមតេជព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គពិសេសដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋសូមទ្រង់អភិបាលគ្រងរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SKS