អាជ្ញាធរមានសមត្ថកិច្ចចុះណែនាំនិងហាមអាជីវករលក់ រំសេវជាតិផ្ទុះ គ្រឿងផ្ទុះគ្រប់ប្រភេទ

ស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងស្ទឹងត្រែង    ចុះណែនាំនិងហាម លក់រំសេវជាតិផ្ទុះ ផាវ កាំជ្រួច គ្រឿងផ្ទុះគ្រប់ប្រភេទនៅក្នុងឱកាសបុណ្យអ៊ុំទូកខាងមុខនេះដើម្បីបង្កាគ្រោះអគ្គិសភ័យផ្សេងៗដែលបង្កឡើងមកពីការដុតគ្រឿងផ្ទុះទាំងនេះ។

ការឱកាសចុះណែនាំដល់អាជីវករលក់និងចែកចាយ គ្រឿងផ្ទុះគ្រប់ប្រភេទនៅផ្សារសាមគ្គីនៅថ្ងៃម្សិលមិញ   លោកវរៈសេនីយ៍ទោ  ភុយខ្វៃ ប្រធានមន្ទីរយុត្តិធ៌ម នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង   បានបញ្ជាក់ថា៖  បងប្អូនអាជីវករត្រូវតែចូលរួមអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព  ដោយគ្រាន់តែបញ្ឈប់ការលក់រំសេវជាតិផ្ទុះ ផាវ កាំជ្រួច គ្រឿងផ្ទុះគ្រប់ប្រភេទ  តែប៉ុណ្នោះ។

លោកបន្តថា៖កាតព្វកិច្ចនេះសុំឱ្យបងប្អូន គោរពតាមការណែនាំដើម្បីចៀសវាងកុំឱ្យ ក្មេងៗ ទិញយកទៅដុតបំផ្ទុះ  តាមទីសាធារណៈ ធ្វើឱ្យបំពងសំលេងរំខាន និងជាសំឡេងដែលធ្វើឱ្យមានការភ័ណ្ឌ ច្រឡំ និងអាចបង្កឱ្យមានគ្រោះអគ្គិសភ័យផ្សេងៗ នោះ។ លោកស៊ឹមមុន្នីរដ្ឋ ប្រធានគ្រប់គ្រង ផ្សារសាមគ្គីបានបញ្ជាក់ថា៖ឧបករណ៍សម្ភារៈគ្រឿងផ្ទុះទាំងនេះអាជ្ញាធរក្រុងធ្លាប់បានហាមប្រាមមិនឱ្យលក់ដូរទេ   ហើយក៍មានបងប្អូនយើងភាគច្រើនបានគោរពតាមការណែនាំផងដែរ  ។

លោកស្រីណារី  ប្រជាពលរដ្ឋនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង  បានគាំទ្រចំពោះកម្លាំងសមត្ថកិច្ចខេត្ត  ក្រុងបានចុះមកផ្សព្វផ្សាយ  និងពន្យល់ណែនាំអំពីរឿងលក់ដូរគ្រឿង ផ្ទុះនេះ ព្រោះជាវិធានការពារកុំឱ្យកើតមានភាពអសន្តិសុខនៅក្នុងសង្គម   ព្រោះការដុត កាំជ្រួច ដុតផាវនេះគ្មានអ្វីចំណេញ ទេ  ជួនកាលបង្គឱ្យឆេះផ្ទះសម្បែងក៍មាន។សូមបញ្ជាក់ថា៖ គណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងកាលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកហាមដាច់ខាតមិនអនុញ្ញាតឱ្យអាជីវករលក់  រំសេវផ្ទុះ គ្រឿងផ្ទុះ គ្រប់ប្រភេទនៅ ក្នុងផ្សារសាមគ្គី  ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជៀសវាងអគ្គិភ័យកើតឡើងដោយ យថាហេតុ ឬ មានកូនចៅទិញទៅដុតលេងផ្តេសផ្តាស។

គួរំលឹកថា៖កាលពីថ្ងៃចេញព្រះវស្សាឆ្នាំ២០២២  កុដលោកនៅវត្តផាបាំង   ឃុំថ្មកែងស្រុកសៀមប៉ាង  ត្រូវភ្លើងឆេះអស់  និងបង្កឱ្យបាត់បង់ទ្រព្យសម្បត្តិដោយសារតែការដុតកាំជ្រួចនេះឯង៕

ស្ទឹងត្រែង ថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២៣កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងស្ទឹងត្រែង    ចុះណែនាំនិងហាម លក់រំសេវជាតិផ្ទុះ ផាវ កាំជ្រួច គ្រឿងផ្ទុះគ្រប់ប្រភេទនៅក្នុងឱកាសបុណ្យអ៊ុំទូកខាងមុខនេះដើម្បីបង្កាគ្រោះអគ្គិសភ័យផ្សេងៗដែលបង្កឡើងមកពីការដុតគ្រឿងផ្ទុះទាំងនេះ។

ការឱកាសចុះណែនាំដល់អាជីវករលក់និងចែកចាយ គ្រឿងផ្ទុះគ្រប់ប្រភេទនៅផ្សារសាមគ្គីនៅថ្ងៃម្សិលមិញ   លោកវរៈសេនីយ៍ទោ  ភុយខ្វៃ ប្រធានមន្ទីរយុត្តិធ៌ម នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង   បានបញ្ជាក់ថា៖  បងប្អូនអាជីវករត្រូវតែចូលរួមអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព  ដោយគ្រាន់តែបញ្ឈប់ការលក់រំសេវជាតិផ្ទុះ ផាវ កាំជ្រួច គ្រឿងផ្ទុះគ្រប់ប្រភេទ  តែប៉ុណ្នោះ។

លោកបន្តថា៖កាតព្វកិច្ចនេះសុំឱ្យបងប្អូន គោរពតាមការណែនាំដើម្បីចៀសវាងកុំឱ្យ ក្មេងៗ ទិញយកទៅដុតបំផ្ទុះ  តាមទីសាធារណៈ ធ្វើឱ្យបំពងសំលេងរំខាន និងជាសំឡេងដែលធ្វើឱ្យមានការភ័ណ្ឌ ច្រឡំ និងអាចបង្កឱ្យមានគ្រោះអគ្គិសភ័យផ្សេងៗ នោះ។

លោកស៊ឹមមុន្នីរដ្ឋ ប្រធានគ្រប់គ្រង ផ្សារសាមគ្គីបានបញ្ជាក់ថា៖ឧបករណ៍សម្ភារៈគ្រឿងផ្ទុះទាំងនេះអាជ្ញាធរក្រុងធ្លាប់បានហាមប្រាមមិនឱ្យលក់ដូរទេ   ហើយក៍មានបងប្អូនយើងភាគច្រើនបានគោរពតាមការណែនាំផងដែរ  ។

លោកស្រីណារី  ប្រជាពលរដ្ឋនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង  បានគាំទ្រចំពោះកម្លាំងសមត្ថកិច្ចខេត្ត  ក្រុងបានចុះមកផ្សព្វផ្សាយ  និងពន្យល់ណែនាំអំពីរឿងលក់ដូរគ្រឿង ផ្ទុះនេះ ព្រោះជាវិធានការពារកុំឱ្យកើតមានភាពអសន្តិសុខនៅក្នុងសង្គម   ព្រោះការដុត កាំជ្រួច ដុតផាវនេះគ្មានអ្វីចំណេញ ទេ  ជួនកាលបង្គឱ្យឆេះផ្ទះសម្បែងក៍មាន។ សូមបញ្ជាក់ថា៖ គណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងកាលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកហាមដាច់ខាតមិនអនុញ្ញាតឱ្យអាជីវករលក់  រំសេវផ្ទុះ គ្រឿងផ្ទុះ គ្រប់ប្រភេទនៅ ក្នុងផ្សារសាមគ្គី  ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជៀសវាងអគ្គិភ័យកើតឡើងដោយ យថាហេតុ ឬ មានកូនចៅទិញទៅដុតលេងផ្តេសផ្តាស។

គួរំលឹកថា៖កាលពីថ្ងៃចេញព្រះវស្សាឆ្នាំ២០២២  កុដលោកនៅវត្តផាបាំង   ឃុំថ្មកែងស្រុកសៀមប៉ាង  ត្រូវភ្លើងឆេះអស់  និងបង្កឱ្យបាត់បង់ទ្រព្យសម្បត្តិដោយសារតែការដុតកាំជ្រួចនេះឯង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *