ឃាត់ខ្លួនជនបរទេសជាច្រើននាក់ ពាក់ព័ន្ធករណីផលិតរឿងបែបក្ដៅសាច់អាសអាភាស

​ភ្នំពេញ ៖ ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដាក់​កម្លាំង​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​អគារ​មួយ​កន្លែង និង​បាន​ឃាត់ខ្លួន​ជនបរទេស​ជា​ច្រើន​នាក់​ទៀត ដោយ​សង្ស័យ​ថា ពាក់ព័ន្ធ​ករណី​ផលិត​រឿង​បែប​ក្ដៅ​សាច់​អា​ស​អាភា​ស​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​អគារ​មួយ​កន្លែង ស្ថិត​លើ​កំណាត់​ផ្លូវ​លេខ​៣១០ ​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង ​។

​តាម​ប្រភព​ព័ត៌មាន​ពី​ទីតាំង​កើតហេតុ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​នារី​ចំនួន​២​នាក់ សង្ស័យ​ជានា​រី​រង​គ្រោះ​  បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​ជាមួយ​ករណី​ថត និង​ផលិត​រឿង​បែប​អាសអាភាស នៅ​ក្នុង​បន្ទប់​ជាន់​ទី​៩ នៃ​អគា​កើតហេតុ​ខាងលើ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *