សមត្ថកិច្ចចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ មួយកន្លែងនៅ ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖កាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ កំលាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្តស្វាយរៀង កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើការចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ មួយកន្លែងនៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបាននូវ៖-ឡេលាបខ្លួនម៉ាកLuxury super ចំនួន២១កេស ស្មើ ៦០០kgs-ឡេលាបមុខ TD Night cream(ផលិតផលសំរេច)ស្មើ ៤០០kgs-ម៉ាស៊ីនក្រឡុកឡេចំនួន ៣៦គ្រឿង

-វត្ថុធាតុដើមផ្សំសំរាប់ផលិតឡេចំនួន ០៩មុខស្មើ ១.៨៦៨kgs

-សំបកកញ្ចប់ក្រដាសវេចខ្ចប់ស្មើ ៤៥០kgs

-ប្លាស្ទិកវេចខ្ចប់ចំនួន ១៣កេស

-សំបកខ្លងសំរាប់វេចខ្ចប់ ចំនួន១.០០៥kgs។

ក្រោយពីបានការអនុញ្ញាតិពី លោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះបានដកហូតវត្ថតាងទាំងអស់និងបិទឃ្លុំបេរទីតាំងផលិតខាងលើ  ហើយបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ  ញឹម សារិន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ និងលោក សុខ តាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ (មេការ)មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *