បុរសម្នាក់បានស្លាប់នៅក្នុងរណ្តៅរ៉ែមាសមានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រចុះក្រោម នៅភូមិរំដេង ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ

ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី.១៩.ខែតុលា.ឆ្នាំ២០២៣បុរសម្នាក់បានស្លាប់នៅពេលតោងខ្សែពួរយកញញួរដែកនិងធុងមួយចុះទៅក្នុងរណ្តៅរ៉ែមាសដែលមានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រចុះក្រោម ករណីថ្មីទៀតហើយកើតនៅភូមិរំដេង ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ។

ដោយមានសាក្សីមួយម្នាក់ដែលមានឈ្មោះយន់ដារ៉ា ហៅចិន បាននិយាយរៀបរាប់ថានៅវេលាទៀបភ្លឺថ្ងៃទី.១៩.ខែតុលា.ឆ្នាំ២០២៣ ឈ្មោះចេន ភក្ដី ហៅភ័ក្រ ដែលមានអាយុ៣៦

ឆ្នាំបានបបួលខ្លួនចុះទៅរករ៉ែមាសក្នុងរណ្តៅមួយដែលឪពុក ខ្លួនទុកចោលជាយូរមកហើយ នៅពេលឈ្មោះភ័ក្រជាអ្នកចុះហើយខ្លួនជាអ្នកនៅលើគោកក្បែរមាត់រណ្ដៅ ពេលចុះទៅបានមួយសន្ទុះជាមួយនឹងសម្ភារះមួយចំនួនភ្ជាប់ទៅនឹងខ្លួនដើម្បីស្វែងរករ៉ែមាសក៏ឮសំឡេងស្រែកពីក្នុងរណ្ដៅអោយអ្នកនៅខាងលើជួយផងគាត់ពុលហើយ ភ្លាមនោះអ្នកនៅខាងលើក៏បានចុះទៅជួយប៉ុន្តែអ្នកដែលចុះទៅមុនបានរបូតដៃធ្លាក់ចុះទៅខាងក្រោមបាត់ភ្លាមនោះអ្នកចុះទៅជួយក៏បានឡើងមកលើគោកវិញហើយតេទូរសព្ទទៅប្រាប់បងប្អូនក្នុងភូមិដើម្បីមកជួយសង្គ្រោះប៉ុន្តែការជួយសង្គ្រោះអ្នកដែលធ្លាក់ចុះទៅក្នុងរណ្ដៅរ៉ែមាសមិនអាចជួយបានទេព្រោះមានទឹកជ្រៅហើយប្រជាពលរដ្ឋនាំគ្នារកម៉ូទ័របូមទឹកចេញពីរណ្ដៅរ៉ែមាសអស់រយៈពេលជាច្រើនម៉ោងបានរីងទឹកបងប្អូនប្រជាពលរដ្ឋនាំគ្នាចុះទៅរកសពឃើញហើយក៏នាំគ្នាយកសពមកខាងលើដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញពិនិត្យមើល ជាក់ស្ដែងហើយក៏បានប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *