បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន និងពលទាហាន តំបន់ ប្រតិបត្តិការសឹងរងព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ទីបញ្ជាការវរៈសេនាតូចលេខ១ មានរៀបចំ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិ ការសឹងរងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត។

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច បានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ជូនដល់កងយោធពលខេមរភូមិន្ទ និង ចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ​ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

ក្នុងនោះដើម្បីពង្រឹងលើវិស័យការពារជាតិ សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ដល់​ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ ថ្នាក់គ្រប់ជំនាញ ​ដើម្បីធានាបាននូវគុណភាព និង​ប្រសិទ្ធិភាពក្នុងការប្រយុទ្ធ ​ការការពារបូរណៈភាពទឹកដី។

ឯកឧត្តម គីម រិទ្ធី ថ្លែងថា វគ្គហ្វឹកហ្វឺនកន្លងមកនេះ ពិតជាបានផ្តល់នូវ អត្ថប្រយោជន៍ ​និងគុណតម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខសុវត្ថិភាព ​និងសណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់រាល់​បាតុភាព​អនាធិបតេយ្យនានា។

ទន្ទឹមនេះ ឯកឧត្តម​ក៏បានថ្លៃងកោត សសើរ និងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់​តំបន់ប្រតិបត្តិការសឹងរងខេត្ត ដែល រក្សាបាននូវភាពសហការណ៍សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈក្នុង​ភូមិសាស្ត្រខេត្តព្រះវិហារ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ​និងកម្ពុជា-ឡាវ មាន​សភាពស្ងប់ស្ងាត់ល្អប្រសើរ ​ដែលផ្ដើមចេញពី ​កិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើង​តាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក​ និងស្រុក​ អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការ សិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗ​នាពេលនេះ សូមយកទៅបម្រើការងារនៅអង្គភាពឱ្យមាន​ ប្រសិទ្ធភាព និង​យកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ ​សីលធម៌ រស់នៅស្អាត ស្អំ និង​រក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ​ ក៏នៅតែស្មោះត្រង់ ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេស កម្លាំងកងយោធពលខេមរភូមិន្ទត្រូវតែស្មោះត្រង់​ ក្នុងការការពារបូរណភាពទឹកដី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *