ក្មេងប្រុសម្នាក់ស្លាប់ដោយសារគ្រាប់កាំភ្លើងបុរស ២ នាក់ដើរ បាញ់ សត្វក្នុងវាលសារណៈ

ភ្នំពេញ ៖ ក្មេង ប្រុស ម្នាក់ បាន ស្លាប់ បាត់បង់ ជីវិត គួរ ឲ្យ សង្វេគ ខណៈ ពេល កំពុង ឈរ លេង ជាមួយ ក្មេង ៗ៣ នាក់ ទៀត ស្រាប់តែ គ្រាប់កាំភ្លើង ១ គ្រាប់ ក្នុង ចំណោម ច្រើន គ្រាប់ ហោះ ទៅ ត្រូវ ចំ ក្បាល បណ្ដាល ឲ្យ ដួល ប្រកាច់ ស្លាប់ ភ្លាម ៗ នៅ នឹង កន្លែង តែ ម្ដង ។

បន្ទាប់ មក កម្លាំង សមត្ថកិច្ច ខណ្ឌ កំ បូល បាន ចុះ ទៅ អន្តរាគមន៍ ឃាត់ខ្លួន បុរស ២ នាក់ ដែល សង្ស័យ ជិះ រថយន្ត ពាក់ ស្លាក លេខ ខេមរភូមិន្ទ ថា ជា អ្នក ប្រើប្រាស់ កាំភ្លើង ទំនើប ដើរ បាញ់ សត្វ និង បាញ់បោះ សេរី ផ្ដេសផ្ដាស់ បណ្ដាល ឲ្យ ផ្លា ត ត្រូវ ក្មេង ប្រុស រង គ្រោះ ខាងលើ ។

ហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៥ និង ៣០ នាទី ល្ងាច ថ្ងៃ ទី ៦ ខែ មិ នា ឆ្នាំ ២០២១ នៅ ចំណុច ដី វាល ស្ថិត នៅ ក្នុងភូមិ លិច វត្ត សង្កាត់ កំ បូល ខណ្ឌ កំ បូល រាជធានី ភ្នំពេញ ។ក្មេង ប្រុស រង គ្រោះ ឈ្មោះ សា រឿ ន ប៊ុ ន ថា អាយុ ១៤ ឆ្នាំ ជា សិស្ស ថ្នាក់ ទី ៨ អនុ វិទ្យាល័យ បែក ចាន ស្នាក់ នៅ ក្នុង មណ្ឌល អង្ការ សង្គ្រោះ ជន អស់សង្ឃឹម ត្រូវ គ្រាប់កាំភ្លើង ១ គ្រាប់ ចំ ក្បាល ស្លាប់ ភ្លាម ៗ គួរ ឲ្យ អាសូរ ។ ចំណែក ជនសង្ស័យ ២ នាក់ មិន ទាន់ ត្រូវ បាន ស្គាល់ អត្តសញ្ញាណ នៅឡើយ ទេ ហើយ ក៏ មិន ទាន់ ដឹង ថា មាន សមាសភាព ជា អ្វី និង មាន ខ្នងបង្អែក ធំ ប៉ុនណា ទេ ទើប ប្រើ កាំភ្លើង ដើរ បាញ់ សត្វ ដោយ ខុស ច្បាប់ បែប នេះ ។ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន និង ដកហូត កាំភ្លើង វែង ស៊េរី ទំនើប ១ ដើម រថយន្ត ១ គ្រឿង ម៉ាក Ssangyong REXTON ពណ៌ ស ពាក់ ស្លាក លេខ ខេមរភូមិន្ទ 02 -0282 ។តាម ប្រភព ព័ត មានបាន ឲ្យ ដឹង ថា នៅ មុន ពេល កើតហេតុ ក្មេង ប្រុស រង គ្រោះ បាន ឈរ លេង ជាមួយ ក្មេង ៗ៣ នាក់ ទៀត នៅ កន្លែង កើតហេតុ ខណៈនោះ ស្រាប់តែ ឮ ស្នូរ កាំភ្លើង ១ គ្រាប់ ផ្ទុះ ឡើង នៅ ជិត នោះ បណ្ដាល ឲ្យ ត្រូវ ក្មេង ប្រុស រង គ្រោះ ចំ ក្បាល ដួល ស្លាប់ ភ្លាម ៗ តែ ម្ដង ។ ហើយ ខណៈ កំពុង តែ មានការ ជ្រួលច្របល់ ស្រាប់តែ មាន គ្រាប់កាំភ្លើង ចំនួន ៣ គ្រាប់ ផ្ទួន ៗ គ្នា ទៀត ហោះ ទៅ ធ្លាក់ នៅ កន្លែង កើតហេតុ នោះ ទៀត ប៉ុន្តែ ពុំ បាន បណ្ដាល ឲ្យ ត្រូវ ក្មេង ប្រុស ផ្សេង ទៀត ឡើយ ។

ក្រោយ ពេល កើតហេតុ កម្លាំង សមត្ថកិច្ច នគរបាល និង កងរាជអាវុធហត្ថ ព្រមទាំង ប្រជា ការពារ ខណ្ឌ កំ បូល បាន ចុះ ទៅ  អន្តរាគមន៍ ឃាត់ ជនសង្ស័យ ២ នាក់ ជិះ រថយន្ត ម៉ាក Ssangyong REXTON ពណ៌ ស ពាក់ ស្លាក លេខ ខេមរភូមិន្ទ 02 -0282 ថាជន សង្ស័យ ក៏ បាន ឃាត់ ត្រួតពិនិត្យ តាមនិតិវិធីដែលប្រើប្រាស់បាញ់បោះពាស់វាលពាស់កាលផងដែរ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *