ខេត្តកំពង់ធំ.ឯកឧត្តមកើតរិទ្ធ.ឧបនាយករដ្ឋមន្ត្រី.និងជារដ្ឋមន្ត្រីក្រសួងយ្យុត្តិធម៍.បានលើកឡើងដូច្នេះនៅក្នុងពិធីប្រកាសផ្លាស់ប្តូរភារកិច្ចនិងកាន់មុខតំណែង.ជាព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ.នៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣.ដោយបានផ្លាស់ប្តូរភារកិច្ច.ឯកឧត្តម រស់សារាំ.ពីព្រះរាជអាជ្ញាខេត្តកោះកុងទៅកាន់ជាព្រះរាជអាជ្ញាខេត្តកំពង់ធំ.ជំនួសឯកឧត្តមស៊ិនវីរះទៅកានជាព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ។ឯកឧត្តម កើត រិទ្ធ បានសង្កត់ធ្ងន់ថាក្រសួងយុត្តិធម៌បានកំណត់ទិសដៅកែទម្រង់ក្នុងវិស័យយុត្តិធម៌ដែលជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខនេះ គឺជុំវិញសសរស្ដម្ភ២ យើងហៅថាជាសសរស្តម្ភកំណែទម្រង់សសរទី១ ខិតខំកែនៅក្នុងប្រព័ន្ធតុលាការនិងរៀបចំយន្តការថ្មីកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។
ឯកឧត្តមបន្តថាសសរស្ដម្ភទី២ជាអាទិភាពនៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចប្រមុខរាជរដ្ឋាភិបាល ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការជំរុញ និងការពន្លឿនសំណុំរឿងក្តីនៅតាមតុលាការដែលកកស្ទះ និងត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព សុច្ចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
ឯកឧត្តម កើត រិទ្ធ បានដាស់តឿនមន្ត្រីទាំងអស់ត្រូវមានសាមគ្គីឯកភាពគ្នាដើម្បីសម្រេចឱ្យបាននូវកំណែទម្រង់របស់រាជរដ្ឋាភិបាលជាពិសេសចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងយកចិត្តទុកដាក់បន្ថែមក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាពនូវ សំណុំរឿងនានា ជា
ពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។
ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំថ្មីបានប្តេជ្ញាចិត្តខិតខំដឹកនាំនិងសម្របសម្រួលការងាររបស់នគរបាលយុត្តិធម៌សំដៅបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសម្រេចគោលដៅ ពិសេសសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។
ឯកឧត្តម.ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី៊ភាពផ្តល់សេវាយុត្តិធម៍.ចំណាត់ការដោះស្រាយសំណុំរឿង.ស្របតាមនិតិវិធីច្បាប់ជាធរមាន.ជៀសចាកអោយឆ្ងាយនូវអគតិទាំ៤គឺឆន្ទាគតិ.សេចក្តីលំអៀងព្រោះតែស្រលាញ់ទោសាគតិ សេចក្តីលំអៀងព្រោះស្អប់.ភយាគតិសេចក្តីលំអៀង.ព្រោះខ្លាច.និងមោហោគតិ.សេចក្តីលំអៀង.ព្រោះល្ងង់អវិជ្ជា។
(កំពង់ធំ.ឈិតសំបូរ)