ថវិកាធានារ៉ាប់រងសង្គមជាង១១០លានរៀល ត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្ត ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន

កំពង់ធំ. នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយកថវិកាធានារ៉ាប់រងសង្គម ចំនួនជាង១១០.៧៤៦.៦៨០រៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន១៤គ្រួសារ រស់នៅតាម បណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋានគ្រួសារសពឈ្មោះ សំ ឡែម  នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក​ ឈុន​ សារ៉ន​ ប្រធាន​មន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ និង​យុវនិតិសម្បទា​ខេត្ត​កំពង់​ធំ​ មាន​មតិ​សំណេះសំណាល​ ដល់​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ ក្នុង​ការ​ប្រើប្រាស់​ថវិកា​ដើម្បី​បង្កើត​ជា​មុខ​របរ​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត​ និង​ក្រុមគ្រួសារ​ក្នុង​ការ​កសាង​ជីវភាព​ថ្មី​ ឲ្យ​ទទួល​បាន​នូវ​ការរីកចម្រើន​ និង​សុភមង្គលគ្រួសារ​។

ឧត្តមសេនីយ៍ទោ បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនទាំងនោះ សូមបានទៅកាន់សុគតិភព នៅក្នុង​ឱកាស​នេះ​ផងដែរ​ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ ក៍បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ពីសុខទុក្ខបងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជន បានចូលរួមចំណែក ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *