កំពង់ធំ÷ នៅក្នុងរយះពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះខេត្តកំពង់ធំទទួលទេសចរជិតឆ្ងាយបានប្រមាណជាង៤៥.០០០នាក់ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
លោក សេងអាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានប្រាប់ឱ្យដឹងថា គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ មានភ្ញៀវទេសចរជិតឆ្ងាយចំនួន៤៥.៣៦៦នាក់បានចូលមកលម្ហែកម្សាន្តក្នុងខេត្តកំពង់ធំ។ ក្នុងមានភ្ញៀវជាតិ
មានចំនួន៤៥២០៨នាក់និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៥៨នាក់។ លោកប្រធាលនមន្ទីរបានបញ្ជាក់ថា ភ្ញៀវទាំងនេះបានមកទស្សនានៅតាមរមណីដ្ឋាននានានិងតាមវត្តអារាមក្នុងខេត្តកំពង់ធំ.ដោយមានការសហការជាមួយកម្លាំងសមត្ថកិច្ចនៅតាមគោលដៅនីមួយៗរៀបចំសណ្តាប់បានល្អប្រសើ
។