អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១១ឆ្នាំនៅលើខ្នងភ្នំប្រាសាទព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិព្រះវិហារបានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប១១ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំង៣ បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ កងពលធំអន្តរាគមន៍លេខ៣ អង្គភាពនគរបាលអន្តរាគមន៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារព្រំដែនគោក៧៩៥ ទីបញ្ជាការទ័ពពិសេសឆត្រយោង៩១១ អាជ្ញាធរភូមិ ឃុំស្រុក ខេត្ត ភ្នាក់ងារទេសចរណ៌ ឆ្នាំ និងពលករ សរុបចំនួន ២៦០នាក់។

កម្មវិធីនេះតែងតែប្រារព្ធធ្វើឡើងនៅលើភ្នំប្រាសាទព្រះវិហារជារៀងរាល់ឆ្នាំដើម្បីរំលឹកព្រះរាជគុណដល់ព្រះរាជបូនីយកិច្ចរបស់ព្រះមហាវីរ:ក្សត្រចំពោះជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *