បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញទទួល អំណោយ ឧបត្ថម្ភ ពីសំណាក់ ឯកឧត្តម ចៅ ជីអាន ប្រធានក្រុមចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក១៥៧ដែលបាននាំយកអំណោយផ្តល់ជូនកងកម្លាំងជួរមុខរបស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ដែលកំពុងឈរជើងសហការជាមួយកងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃខេត្តបន្ទាយមានជ័យដើម្បីចូលរួមទប់ស្កាត់ពលករលួចឆ្លងដែនចូលមកដោយមិនបានធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំឲ្យមានការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលក្នុងសហគមន៍។សូមជម្រាបថា៖ អំណោយដែលបានឧបត្ថម្ភរួមមាន៖ទឹកបរិសុទ្ធចំនួន ២១០យួរ ,ទឹកផ្លែឈើ ចំនួន ២៤យួរ ,ភេសជ្ជ:បាកាសចំនួន ១កេស ,M150 ចំនួន ១កេស ,ទឹកស៊ីអ៊ីវចំនួន ៣០យួរ ,ទឹកត្រី ចំនួន ៣០យួរ ,មីចំនួន ៥០កេសតូច ,ត្រីខកំប៉ុងចំនួន ៥កេស ,ស្ករសចំនួន ២០គីឡូក្រាម ,អំបិលចំនួន គីឡូក្រាម ,ម៉ាស់ចំនួន ៤០ប្រអប់ និងអាល់កុលចំនួន ៦០លីត្រ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានសម្តែងនូវការថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ចៅ ជីអាន ប្រធានក្រុមចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តបន្ទាយមានជ័យ ក៏ដូចជាសប្បុរសជននានាដែលតែងបានជួយឧបត្ថម្ភមកដល់កងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៥១។ លោកមេបញ្ជាការកងពលបាន លើកឡើងថា ការផ្តល់អំណោយជូនដល់កងកម្លាំងជួរមុខនេះ គឺជាកាយវិការសាមគ្គីរួមគ្នាក្នុងនាមសមរភូមិក្រោយគ្រាំទ្រសមរភូមិមុខក្នុងការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការទាំងយប់ទាំងថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩តាមបន្ទាត់ព្រំដែនមិនឲ្យឆ្លងចូលក្នុងសហគមន៍ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។សូមបញ្ជាថា៖ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក កងកម្លាំងជួរមុខ តែងតែទទួលបាននូវ អំណោយពី ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ប្រជាពលរដ្ឋជាបន្តបន្ទាប់ មានជាគ្រឿងឧបភោគបរិភោគ ថវិកា ម៉ាស់ អាល់កុល និងជែល សម្រាប់បម្រើឲ្យសកម្មភាពបំពេញបេសកកម្មប្រចាំថ្ងៃ៕