លោកជំទាវអភិបាលខេត្ត ចុះសួរសុខទុក្ខលោកតាលោកយាយ និងបើកប្រាក់មូលនិធិប្រចខែ ផ្តល់អាវរងា១ និងមី១កេះ របស់សម្រេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាពនិងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងបាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងបើកប្រាក់ឧបត្ថម្ភប្រចាំខែមីនាឆ្នាំ២០២១ ក៍មានជូនអាវរងា១និងមី១កេះដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់លោកយាយលោកតាដែលទទួលបានមូលនិធិចំនួន៨៤នាក់ក្នុងម្នាក់ៗ១០០.០០០រៀល(មួយសែនរៀលគត់)។  ក្នុងឱកាសសួរសុខទុក្ខនោះដែរលោកជំទាវបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ដោយ សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅគ្រប់កាល:ទេស:គ្រប់ស្ថានភាព។ទោះបីរស់នៅទីណាក៏ដោយទាំងក្នុងស្រុកនិងក្រៅស្រុកគឺសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបក៏ជាសុខទុក្ខរបស់សម្តេចផងដែរ។ជាក់ស្តែងនៅក្នុងឱកាសនេះដែរសម្តេចបានឧបត្ថម្ភជាអាវរងា១និងមី១កេះបន្ថែម។ដោយឡែកចំពោះលោកយាយលោកតាដែលមានជំងឺមកទទួលមូលនិធិមិនរួចលោកជំទាវបានចាត់ក្រុមការងារឱ្យយកទៅជូនដល់ផ្ទះតែម្តង។លោកជំទាវអភិបាលខេត្តក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនទាំងអស់សូមថែរក្សាសុខ​ភាពឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូវលាងដៃអោយបានញឹកញាប់នឹងសាប៊ូ ទឹកអាល់កុលឬជែល ពាក់ម៉ាស់ជាប្រចាំ រក្សាគម្លាតពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ នេះជាវិធីដ៏សំខាន់បំផុតក្នុង ការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ នាពេលនេះ ។

សូមបញ្ជាក់ថាមូលនិធិគាំទ្រសុខភាពនិងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិនបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០១១មកម្លេះនិងបានដំណើរការមកដល់បច្ចុប្បន្ននេះដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវអភិបាលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ នៅរៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗជូនដល់លោកយាយលោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិនដោយមិន ប្រកាន់និន្នាការនយោបាយ និងសាសនាអ្វីនោះឡើយ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *