ប្រជាពលរដ្ឋសាទរ ចំពោះក្រុមការងារថ្នាក់ខេត្ត បានចុះចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ និងរកទីទួលសុវត្ថិភាពដល់សត្វគោក្របី

កំពង់ធំ. ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ រួមទាំងមន្ត្រី និងដោយមានការអញ្ជើញចូលរួមដោយលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ ព្រមទាំងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ  និងអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វគោក្របី ជូនកសិករ នៅទីទួលសុវត្ថិភាពត្រពាំងលាងដាវ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ បានសំណេះសំណាលបន្ថែមជាមួយកសិករមកពីតំបន់រងផលប៉ះពាល់ដោយទឹកជំនន់ និងអំពាវនាវដល់កសិករដែលជាម្ចាស់សត្វឲ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ។ បន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង និងបានណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វ និងនាំសត្វទៅរកទីទួលសុវត្ថិភាពនារដូវទឹកជំនន់នេះ ប្រសិនបើមានសត្វឈឺក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។

លោក ចាន់ បញ្ញាវ័ន្ត បានរៀបចំចុះវាក់វ៉ាក់សាំងការពារជំងឺដល់សត្វគោក្របីជូនបងប្អូនប្រជាកសិករ ដើម្បីការពារកុំឱ្យជំងឺរីករាលដាលទៅដល់សត្វគោក្របីផ្សេងទៀត។ ជាលទ្ធផលក្រុមការងារសម្រេចបាន គោក្របីសរុបចំនួន២២៣ ក្បាលក្នុងនោះ(ក្របី៥៦ក្បាល) និងបានផ្តល់ជូននូវវ៉ាក់សាំង សាទឹក១.០០០កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនកសិករក្នុងមូលដ្ឋានរបស់ពួកគាត់ នៅក្នុងមូលដ្ឋាន។

លោក ប្រធានការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលមានសត្វគោក្របីសូមយកមករកកន្លែងមាននៅទីទួលមានសុវត្ថិភាព ដើម្បីការពារពីទឹកជំនន់ និងការពារកុំឱ្យឆ្លងជំងឺផ្សេងៗ។ ជាពិសេសរៀបចំទ្រុងឱ្យបានស្អាត និងមានស្មៅគ្រប់គ្រាន់ និងការពារកុំឱ្យមានជំងឺឆ្លងទៅដល់សត្វគោក្របីផ្សេងទៀត ប្រសិនបើមានបញ្ហាឬសង្ស័យថាមានជំងឺសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *