ព្រះវិហារ៖ នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ បានប្រារព្ធពីធីក្រុងពលី បួងសួងឧទ្ទិសដល់ដួងព្រលឹងបុព្វបុរសខ្មែរ និងអបអរសាទរប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពលោកជំទាវ នេត ភូម៉ារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ និងចូលរួមដោយមន្រ្តីជាន់ខ្ពស់ជាច្រើនរូបមកពីក្រសួង ស្ថាប័នជាតិនានា មន្រ្តីរាជការជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ពិធីនេះបានប្រារព្វឡើង ដើម្បីត្រៀមរៀបចំទទួលវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញមកប្រារព្វពិធីបួងសួង និងអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ៕