ផ្លូវក្រាលកៅស៊ូ DBSTប្រវែង២៤.២គ.មនៅស្រុកសង្គមថ្មីខេត្តព្រះវិហារនឹងគ្រោងបញ្ចប់ការសាងសង់១០០% នៅអំឡុងខែ មេសា ឆ្នាំ២០២៤ ខាងមុខនេះ។

ព្រះវិហារ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំមន្ត្រីជំនាញ អមដំណើរគណៈប្រតិភូតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទតំណាងធនាគារអភិវឌ្ឍន៍អាស៊ីADB តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍AFD ក្រុមទីប្រឹក្សាគម្រោងថ្នាក់ជាតិ និងតំណាងក្រុមហ៊ុន បានចុះពិនិត្យ និងវាយតម្លៃលើការងារវឌ្ឍនភាពនៃការអនុវត្តគម្រោង សាងសង់ផ្លូវក្រាលកៅស៊ូ DBST ពីមុខសាលាស្រុកសង្គមថ្មី ទៅទីប្រជុំជនឃុំរណសិរ្ស។ សូមបញ្ជាក់ផងដែរថាគម្រោងផ្លូវស្ថាបនានេះមានប្រវែង២៤.២គ.ម ចាប់ផ្តើមពីផ្លូវបំបែកមុខសាលាស្រុកសង្គមថ្មី ទៅដល់ទីប្រជុំជនភូមិតាសែងកណ្តាល ឃុំរណសិរ្ស ជាប្រភេទផ្លូវកៅស៊ូពីរជាន់DBST និងបេតុងអាមេរ៍ ព្រមទាំងសំណង់សិល្បការ្យមួយចំនួន ហើយការដ្ឋាននេះនឹងគ្រោងបញ្ចប់ការសាងសង់១០០% នៅអំឡុងខែ មេសា ឆ្នាំ២០២៤ ខាងមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *