ព្រះវិហារ៖ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង ២៥ នាទី កិច្ចប្រតិបត្តិការរបស់ក្រុមការងារ១៥១១កម្លាំងផែនគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប បានបង្រ្កាបករណីជូញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជនសង្ស័យឈ្មោះ លី ភៀន ស្ថិតនៅភូមិកំពង់ក្រសាំង ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ។ បន្ទាប់មកសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ១.មានឈ្មោះ
លី ភៀន ភេទស្រីអាយុ ៤៣ ឆ្នាំ មុខរបរ កសិករ ២/ឈ្មោះទុងលើម ភេទប្រុស មុខរបរ កសិករអ្នកទាំងពីរ រស់នៅភូមិកំពង់ក្រសាំង ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ។
វត្ថុតាងចាប់យករួមមាន៖១/ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ WY សង្ស័យជាសារធាតុញៀនចំនួន ៤៩២ គ្រាប់ ។២/លុយឡាវចំនួន ៤,០០០,០០០ គីប ។៣/ទូរស័ព្ទចំនួន ០៣ គ្រឿង ។
៤/សម្ភារៈប្រើប្រាស់និងវិចខ្ចប់មួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យទាំងពីនាក់ និងវត្តុតាង ត្រូវសមត្ថកិច្ចជំនាញកសាងសុំណុំរឿងតាមនិតិវិធី៕