អភិបាលស្រុកស្ទោង បញ្ជាឲ្យរដ្ឋបាលឃុំត្រូវធ្វើការតាមដាន និងរាយការជាប្រចាំនូវស្ថានភាពទឹកជំនន់ដែលកំពុងតែយាយីខ្លាណង

កំពង់ធំ. នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងនៅក្នុងឃុំបន្ទាយស្ទោង និងឃុំរុងរឿង ស្រុកស្ទោងខេត្តកំពង់ធំ ដើម្បីត្រៀមបង្ការរកទីទួលសុវត្ថិភាពដល់មនុស្សនិងសត្វ។

នៅក្នុងឱកាសនោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានធ្វើការណែនាំដល់លោកមេឃុំគ្រប់ឃុំ ត្រូវធ្វើការតាមដាន រាយការណ៍ជាបន្ទាន់ ជាប្រចាំនៅស្ថានភាពបច្ចុប្បន្នភាពទឹកជំនន់នៅក្នុងមូលដ្ឋានរបស់ខ្លួនមករដ្ឋបាលស្រុកឱ្យបានទៀងទាត់និងទាន់ពេលវេលា សម្រាប់ការពារ.សង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកអភិបាលស្រុក ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នូវទឹកជំនន់ដែលអាចបង្កគ្រោះភ័យគ្រប់ពេល

វេលា ដូចជាការលិចលង់ផលដំណាំផ្សេងៗ ការធ្វើឱ្យខូចផ្លូវលំ ផ្លូវជាតិ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឬអាចធ្វើឱ្យមនុស្សលង់ក៏មានដែរ។ ជាពិសេសត្រូវធ្វើការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នមើលថែកូនចៅតូចៗដែលចូលចិត្តលេងទឹកផ្ដេសផ្ដាស ឬទុកដាក់កូនចៅក្មេងៗនៅផ្ទះតែឯងដោយពុំមានមនុស្សចាស់នៅជាមួយដែលអាចរងហានិភ័យការលង់ទឹកកើតឡើងជាយថាហេតុ។

លោកអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់គ្រប់ឃុំដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ត្រូវធ្វើការស្រង់ស្ថិតិ និងផលប៉ះពាល់ផ្សេងៗ ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនិងស្រែស្រូវរបស់កសិករនិងផលប៉ះពាល់ផ្សេងៗដោយសារទឹកជំនន់និងធ្វើការរាយការណ៍ជាបន្ទាន់មករដ្ឋបាលស្រុក។យោងតាមរបាយការណ៍.របស់មន្ទីរធនធានទឹកនិងឧត្តុរខេត្តកំពង់ធំបានបញ្ជាក់ថា.រហូមកដល់ ព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣នេះ.កម្ពស់ទឹកស្ទឹងសែនហក់ឡើងដល់ចំណុចប្រកាសការប្រុងប្រយ័ត្នគឺ១៣,៥៥ម៉ែត្រ.និងនៅស្ថានីយស្រុកសណ្តាន់កម្ពស់១៩,៣២មលើសចំណុចប្រកាសការប្រុងប្រយ័ត្នត្រឹម១៨,៥៥ម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *