អាវុធហត្ថក្រុងស្វាយរៀងឃាត់ខ្លួនក្មេងទំនើង៨នាក់ធ្វើសកម្មភាពបង្ហោះម៉ូតូចំនួន០២គោលដៅយកមកអប់រំនិងធ្វើកិច្ចសន្យា

ខេត្តស្វាយរៀង៖ក្មេងទំនើង២ក្រុមធ្វើសកម្មភាពបង្ហោះម៉ូតូក្នុងក្រុងស្វាយរៀងត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀងធ្វើការឃាត់ខ្លួនយកមកអប់រំនិងធ្វើកិច្ចសន្យា។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ករណីឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ត្រី នូ ណុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង បានចេញល្បាតការពាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងក្រុងស្វាយរៀងបានឃើញក្មេងទំនើងកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូ ចំនួន ០២គោលដៅផ្សេងគ្នា ។

ប្រភពបានបន្តទៀតថា៖កម្លាំងកងរាជអាវុធហត្ថយើងបានឃាត់ក្រុមក្មេងទំនើងបានចំនួន២គោលដៅ ១.គោលដៅ ខាងក្រោយបន្ទាយចាស់  ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

២.គោលដៅខាងត្បូងវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ហើយទាំងពីរគោលដៅខាងលើសមត្ថកិច្ចបានឃាត់ខ្លួនសរុបចំនួន ០៨ នាក់ប្រុស   ១.ឈ្មោះ ឡេង ចាន់រិទ្ធី ភេទប្រុស អាយុ ១៦ ឆ្នាំមុខរបរ រត់តុហាងម្លម់ដូង រស់នៅភូមិអង្គាលដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។   ២.ឈ្មោះ ផង់ ឆាយរី ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដូលែប ឃុំគក់ព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។   ៣.ឈ្មោះ ភោគ សុជាតិ ភេទប្រុស អាយុ១៥ ឆ្នាំមុខរបរសិស្ស រស់នៅភូមិដូនលែប ឃុំគក់ព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។   ៤.ឈ្មោះ ដាន រ៉ាឌី ភេទប្រុស អាយុ ១៦ ឆ្នាំមុខរបរសិស្ស រស់នៅភូមិដូនលែប ឃុំគក់ព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។   ៥.ឈ្មោះ ឡោ វឌ្ឍនបញ្ញា ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។   ៦.ឈ្មោះ អ៊ុន វិរិទ្ធី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ គយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។   ៧.ឈ្មោះ ប៊ុន ឆៃយ៉ា ភេទប្រុស  អាយុ ១៥ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។   ៨.ឈ្មោះ ជាង ជិវ័ន្ត ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ បាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

+វត្ថុតាង- ម៉ូតូចំនួន ០៤ គ្រឿង   រហូតដល់ម៉ោង ១០.៣០ នាទីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមាន ការអនុញ្ញាតពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញាស្តីទី បានឱ្យមន្រ្តីនគរបាលយុត្តិធម៌ ធ្វើការអបរំ និងបានឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *