លោក ប៉េង ពោធិ៍សា អញ្ជេីញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងស្វាយរៀង មាន ដូចជា ទីតាំងសាងសង់អាគារធ្វើការ របស់រដ្ឋ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ស្ថានីយបូមទឹកឆៅ និងសួនច្បារច្រាំងទន្លេ បែកខាងជេីងផ្លូវជាតិលេខ១ ពិនិត្យទីតាំងគម្រោងស្តាព្រែកនៀល ពិនិត្យទីតាំងកំពង់ផែអូស្មាច់ និងពិនិត្យទីតាំងស្នើសុំប័ណ្ណកម្មសិទ្ធរបស់ប្រជាពលរដ្ឋ ។

អញ្ជើញចូលរួមអមដំណើរក្នុងឱកាសនោះរួមមាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ទីចាត់ការផែនការវិនិយោគ លោកអភិបាលក្រុងស្វាយរៀង និងលោកប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *