មនុស្សប្រុស ស្រី ចំនួន៨នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេញៀនល្បែងស៊ីសងភ្លេចបាយភ្លេចទឹកស្រុករវៀង ខេត្តព្រះវិហារ

ព្រះវិហារ៖ មនុស្សប្រុសស្រីចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេញៀនល្បែងស៊ី

សងដោយខុសច្បាប់ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក គង់ គារ នាយការិយាយលយ័នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តព្រះវិហារ បានប្រាប់អោយដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានចុះឆ្មក់ចាប់អ្នកញៀនល្បែងចំនួន៨នាក់ ដោយមានការសម្របសម្រួលនិតិវិធី ដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ និងបានឃាត់ខ្លួនជនសង្សយ័ប្រុសស្រីចំនួន៨នាក់ យកមកស្នងការនគរបាលខេត្តធ្វើការសាកសួ ក្នុងនោះមានមនុស្សស្រីចំនួន៤នាក់ ជនជាតិចិនចំនួន៤នាក់ ដោយមានម្ចាស់ផ្ទះឈ្មោះ ស៊ីម សីដា នៅភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ វត្ថុតាងបង្ក្រាបបានបៀរចំនួន៦ហ៊ូ ទូរសព្ទ័ដៃចំនួន៦គ្រឿង ថវិការចំនួន៣០៨១០០០រៀល រីឯចំពោះជនសង្ស័យទាំង៨នាក់ បានបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *