ប្រជាពលរដ្ឋក្រីក្រលំបាក ចំនួន ២៣គ្រួសារ ក្នុងស្រុកឆែបទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក

ព្រះវិហារ៖ នាព្រឹក​ថ្ងៃទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធាន​ក្រុមការងារថ្នាក់ខេត​ ចុះជួយស្រុកឆែប​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចុះសួសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​ ចំនួន​ ២៣គ្រួសារ​ រស់នៅក្នុងឃុំឆែបពីរ​ ស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ​ និងបាននាំយកអំ​ណោយដ៍​ថ្លៃថ្លា​របស់​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ ម៉ាណែត​ ចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខេត្ត។ នាឱកាសនោះដែរ ឯកឧត្ដម ប្រធាន បានថ្លែង ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូន​ ប្រជាពលរដ្ឋមានការខ្វះខាត នៅគ្រប់ទីកន្លែង មិនថានៅទីណា។ ឯកឧត្ដម ប្រធាន បានណែនាំដល់បងប្អូនសមាជិកទាំងអស់ត្រូវថែរក្សាសុខភាពអោយបានល្អព្រោះថារដូវនេះជារដូវភ្លៀងធ្លាក់ និងមើលថែកុមាតូចៗកុំអោយលេងទឹកក្រែងកើតមានគ្រោះថ្នាក់ ជាយថាហេតុ និងគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្តី  ដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត។ អំណោយត្រូវចែកជូន ក្នុង​មួយគ្រួសារ​ៗ​ទទួល​បាន​រួម​មាន​៖​ ,អង្ករ​ ១ប៉េ​ ស្មើ៣០គីឡូក្រាម​ ,ម៊ី​ ១កេស​ ,ទឹកត្រី​ ១យួរ​ ,ត្រីខ​ ១យួរ​ ,ភួយ​ ១​ និងថវិការមួយចំនួនផងដែ​ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *