សេចក្ដីជូនដំណឹងស្ដីអំពីការវាស់វែងលក្ខណៈជាប្រព័ន្ធស្ថិតនៅតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ព្រះវិហារ៖ សេចក្ដីជូនដំណឹងលេខៈ២៥៩/២៣ ស ជ ណ ចុះថ្ងៃ ទី១១ ខែសីហា ឆ្នំ២០២៣ របស់រដ្ឋបាលខេត្តព្រះវិហារ ស្ដីអំពីសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ រដ្ឋបាលក្រុងព្រះវិហារ សូមជូនដំណឹងដល់សាធារណជន មន្ទីរ អង្គភាព ស្ថាប័ននានា ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនិងក្បាលដីទាំងអស់ក្នុងតំបន់វិនិច្ឆ័យ ស្ថិតនៅក្នុងភូមិភារកិច្ច (ចំណុចកូនភ្នំ)សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ឱ្យបានជ្រាបថា÷ដើម្បីអនវត្តតាមខ្លឹមសារ នៃអនុក្រិត្យខាងលើគណៈកម្មការរដ្ឋបាលក្រុងព្រះវិហារនិងចុះវាស់វែងក្នុងតំបន់វិនិច្ឆ័យ ខាងលើចាប់ពីថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *