ប្រជាពលរដ្ឋក្រីក្រ ចំនួន ០២គ្រួសារ មកទទួលអំណោយជាស្បៀងអាហាពីឯកឧត្ដម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ព្រះវិហារ៖ នៅល្ងាចថ្ងៃទី​ ០៤​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ តាមរយៈ​លោកស្រី​ អនុភូមិ​ភារកិច្ច​ សង្កាត់​ប៉ាលហាល​ ក្រុងព្រះវិហារ​ ខេត្ដព្រះវិហារ ថាមានពលរដ្ឋចំនួន០២គ្រួសារបានដាច់ស្បៀងអាហាចំនួន៣ថ្ងៃ ហើយ នេះបើតាមការរៀបរាប់របស់ពូកគាត់ ម្នាក់បានរៀបរាប់ថា ដោយសារដាច់ស្បៀងប្ដីទៅធ្វើការសំណង់មេការអត់បើកលុយអោយ ម្នាក់ទៀតថាប្ដីជាប់ទោសនៅពន្ធធនាគារ ហេតុនេះហើយធ្វើអោយពួកគាត់ទាំង០២គ្រូសារមានការលំបាកយ៉ាងខ្លាំង និងខ្វះស្បៀងអាហាហូបចុកប្រចាំថ្ងៃ ភ្លាមៗនោះ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញគ្រួសារខ្វះខាតចំនួន០២គ្រួសារនោះ ចូលទៅក្នុងទីបញ្ជាការជួបសំណេះសំណាលសួរសុខទុក្ខនិងផ្ដល់អំណោយជាស្បៀងអាហាដល់ពួកគាត់ទាំង០២គ្រួសារ ដើម្បីដោះស្រាយជីវភាព។

សូមបញ្ជាក់ថា ពលរដ្ឋទីទាល់ក្រ០២គ្រួសារនេះ មានទីលំនៅភូមិ​ភារកិច្ច​ ​ ​សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្ដព្រះវិហារ អំណោយត្រូវបានផ្ដល់អោយក្នុង០១គ្រួសារទទួលបាននូវ​ ,អង្ករ​ ១ប៉េ​ ស្មើ​៣០គីឡូក្រាម​ ,ម៊ី​ ១កេស​ ,ទឹកស៊ីអ៊ីវ​ ១យួរ​ ,ត្រីខ​ ២យួរ​ ,ភួយ​ ១​ ,និងថវិកាមួយចំនួនផងដែ​ ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *