ព្រះវិហារ៖ ឯកឧត្តម ឧត្ដមសេនីយ៏ទោ ស៊ុន ចាន់តារ៉ា នាយសេនាធិការរងកងទ័ពជើងគោកព្រមទាំងក្រុមគ្រួសារ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្ត កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់ ព្រះរាជទានគោរមងារ សម្ដេចមហាបវរធីបតីហ៊ុន ម៉ាណែត។
យើងខ្ញុំទាំងក្រុមគ្រួសារអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕