សមាជិកអតីតយុទ្ធជនកម្ពុជាសង្កាត់ប៉ាលហាលក្រុងព្រះវិហារ ចំនួន៩គ្រួសារទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត

ព្រះវិហារ៖ នាព្រឹកថ្ងៃ ទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានដឹកនាំក្រុមការងារសមាគមអាជ្ញាធរមូលដ្ឋាន នាំយកអំណោយ ឯកឧត្ដម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់គ្រួសារសមាជិកអតីតយុទ្ធជន៩គ្រួសារ ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

អំណោយដែលត្រូវចែកជូនគ្រួសារសមាជិកអតីតយុទ្ធជន នាពេលនោះ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ ភួយ ១ និង ថវិកា ២ម៉ឺនរៀល ។

នាឱកាសនោះដែរ ឯកឧត្ដម ប្រធាន បានថ្លែង ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូន​អតីតយុទ្ធជន ក៏ប្រជាពលរដ្ឋមានការខ្វះខាត នៅគ្រប់ទីកន្លែង មិនថានៅទីណា។

ឯកឧត្ដម ប្រធាន បានណែនាំដល់បងប្អូនសមាជិកទាំងអស់ត្រូវថែរក្សាសុខភាពអោយបានល្អព្រោះថារដូវនេះជារដូវភ្លៀងធ្លាក់ និងមើលថែកុមាតូចៗកុំអោយលេងទឹកក្រែងកើតមានគ្រោះថ្នាក់ជាយថាហេតុ គាំទ្រឯកឧត្ដមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែ នាយករដ្ឋមន្រ្តី  ដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *