ស្នាក់ការគណបក្សក្រុងព្រះវិហារ សន្និបាទបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣

ព្រះវិហារ៖នារសៀល ថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្នាក់ការគណបក្សក្រុងព្រះវិហារ បើកសន្និបាទបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម សួន ខាំឡរ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយក្រុងព្រះវិហារ និងមានការចូលរួម ឯកឧត្ដម លោក លោកស្រី ថ្នាក់ដឹកនាំ ថ្នាក់កណ្ដាល ថ្នាក់ខេត្ត ក្រុង ឃុំ សង្កាត់ ភូមិចំណុះក្រុងព្រះវិហារជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម សួន ខាំឡរ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយក្រុងព្រះវិហារ បានពាំនាំប្រសាសន៏ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ជាពិសេស សម្ដេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចែកជូនដល់ថ្នាក់ដឹកនាំគណបក្ស តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ។

ទន្ទឹមនោះដែរ ឯកឧត្ដម  ប្រធានក្រុមការងារ បានកោតសសើរនិងថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ថ្នាក់ដឹកនាំគណបក្សចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើកិច្ចការងាររបស់គណបក្សដែលធ្វើអោយគណបក្សប្រជាជនកម្ពុជាបានឈ្នះសម្លេងឆ្នោត លើសលុបពីគណបក្សនយោបាយផ្សេងៗ ឯកឧត្ដមប្រធានបានក្រើនរំលឹកនិងជម្រុញបន្ថែមដល់ក្រុមការងារទាំងអស់ធ្វើយ៉ាងណារួបរួមសាមគ្គីផ្ទៃក្នុងរបស់កណបក្សអោយល្អប្រសើរ លើសពីនេះ ត្រូវរក្សាចាស់បង្កើតថ្មី និងគាំទ្រ ឯកឧត្ដម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និតិកាលទី៧ នៃរដ្ឋសភាដើម្បីដឹកនាំប្រទេសអោយមានការរីកចម្រើនបន្ថែមតទៅទៀត៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *