រថយន្តដឹកថ្មម៉ាបងងុយដេករេចង្កូតបុកបង្កាន់ដៃស្ពានជ្រុលធ្លាក់ចូលទឹកអូររបួសមនុស្ស៤នាក់

ខេត្តក្រចេះ៖រថយន្តដឹកថ្មម៉ាបមួយគ្រឿងក្រោយពីទំលាក់រួចត្រឡប់ទៅដឹកទៀតងងុយដេករេចង្កូតបុកបង្កាន់ដៃស្ពាន់ជ្រុលធ្លាក់ទឹកអូរបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាលបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍រថយន្តធ្លាក់ចូលទឹកអូរបានកើតឡើងនៅវេលា ម៉ោង០៣.៣០នាទីទាបភ្លឺថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៣ ត្រង់ចំណុចស្ពាន សម្បទានតាកុត ភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

កើតឡើងលើកំណាត់ផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែង ចន្លោះគីឡូម៉ែត្រលេខ៣៥៧-៣៥៨បង្ករដោយខ្លួនឯង។

រថយន្តនោះម៉ាកស្តេនញ៉ា(SCANIA)ពណ័សរ ពាក់ស្លាក់លេខព្រះសីហនុ3A:9091 បើកបរពីត្បូងទៅជើងក្នុងស្ថានភាព ងងុយដេកបណ្តាលឲ្យធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្ស៤នាក់ក្នុងរថយន្តរងរបួសធ្ងន់ ស្រាល់ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

ឯរថយន្តរងការខូចខាតយ៉ាងដំណំនិងខូចបង្កាន់ដៃស្ពានប្រវែង២០ម៉ែតផងដែរ។

ក្រោយកើតហេតុរថយន្តត្រូវកម្លាំចរាចរណ៍ស្ទូចយកទៅរក្សារទុកចាំដោះស្រាយតាមក្រោយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *