រថយន្តសេរីទំនើបក្រឡាប់ផ្ងាជើងនៅស្រុកសណ្តាន់ក្តួតចេញឈើប្រណិត.ប្រភេទឈើសុក្រំ

ខេត្តកំពង់ធំ.ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ២,៣៧ នាទី ទាបភ្លឺថ្ងៃ៣០.ខែសីហា.ឆ្នាំ២០២៣.នៅភូមិត្បូងទឹកឃុំមានរិទ្ធ.ស្រុកសណ្តាន់.ខេត្តកំពង់ធំ។

ប្រភពពត៍មានពីកន្លែងកើតហេតុ.បានឲ្យដឹងថារថយន្តដឹកឈើប្រភេទប្រណិតនេះ.ជារថយន្តម៉ាក.ហ្វតរ៉េនជើ.បានដឹកចេញពីអូរឡង់ឃុំរាបរយស្រុករវៀងខេត្តព្រះវិហារ ឆ្លងកាត់ស្នាក់ការបរិស្ថានអូរងារវ.ឆ្លងកាត់កែងបឹង ទៅក្រឡាប់បាស់ជើង នៅមុខពេជ្របី ខារ៉ាអូខេ ភូមិត្បូងទឹក.ស្រុកសណ្តាន់.ខេត្តកំពង់ធំ។

ប្រភពដដែលនេះបានបន្តថា.ហេតុការដែលបង្កអោយរថយន្តក្រឡាប់ផ្ងាជើងនេះគឺមកពីរថយន្តដឹកឈើធ្ងន់លើសកម្រឹត.បើកគេចពីសមត្ថកិច្ចទើបរ៉េចង្កូតបែកកង់ខាងឆ្វេងទាំងសងខាង

.ទើបបណ្តាលអោយក្រឡាប់ផ្ងើជើងតែម្តង។

លោក.ឃុតណាត.អធិការស្រុកសណ្តាន់បានឆ្លើយប្រាប់តាមទូរសព្ទថា.រថយន្តដែលក្រឡាប់ផ្ងាជើងខាងលើនេះត្រូវបានរក្សាទុកនៅអធិការនគរបាលស្រុក.រងចាំម្ចាស់ឡានឈើចូលខ្លួនមកដោះស្រាយតាមច្បាប់.ពីព្រោះម្ចាស់ឡានឈើនេះបានគេចខ្លួនបាត់ស្រម៉ោល។

មហាជនបានរិះគន់ទៅលើមន្ត្រីជំនាញពាក់ព័ន្ធនៅប្រចាំការទីនោះថា.ហេតុអ្វីបានជារថយន្តដឹកឈើចេញចូលធ្វើសកម្មភាពយ៉ាងគគ្រឹគគ្រេងសមត្ថកិច្ចជំនាញទីនោះមិនបង្ក្រាប។

ហើយជាងនេះទៅទៀតនោះគឺឡានដឹកឈើប្រណិតដែលក្រឡាប់ចេញឈើដុំឈើតាប់.មិនមកយកវត្ថុតាងទៅទុកនៅកន្លែងមន្ត្រីជំនាញទេបែរជា.ទុកផ្ញើនៅកន្លែងប៉ូលីសស្រុកទៅវិញ

ហាក់បីដូចជាមានអាថ៍កំបាំងអ្វីម្យាងទេដឹង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *