ព្រះវិហារ៖នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាង គម្រោងនើឆ័រ(Nurture Project) ជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្ទីធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ លើការអនុវត្តសកម្មភាពរយ:ពេល ៤ខែ ក្នុងឆ្នាំ២០២៣ ក្រោមវត្តមាន លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វង្ស ឡូ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម និង លោក វីនហ្វ្រីដ ស៊ូល ប្រធានគម្រោងនើឆ័រ(Nurture Project) ពិធីនេះមានការចូលរួមពី តំណាងរដ្ឋបាលសាលាខេត្តព្រះវិហារមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម មន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្រ្តីមន្ទីរធនធានទឹក និងឧត្តុនិយម និងបុគ្គលិកគម្រោងនើឆ័រប្រចាំខេត្តព្រះវិហារ ដែលស្ថិតនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ៕