ព្រះវិហារ៖ រដ្ឋបាលក្រុងព្រះវិហារចេញសេចក្ដីជូនដំណឹងដល់សាធារណៈជនជាពិសេសមិនស្គាល់អត្តសញ្ញាណដែលបានសាសាងសំណង់ផ្ទះឈើនិងរបងស្ថិតនៅចំណុចកូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវធ្វើការរុះរើសំណង់ជាបន្ទាន់ដោយគិតចាប់ពីថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០២៣ដល់ថ្ងៃ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត ក្នុងករណីមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលក្រុងព្រះវិហារ និងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមានរាល់ការខូចខាតសម្ភារៈទ្រព្យសម្បាត្តិ គឺរដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះវិហារ ដែលអង្គភាពបណ្ដាញសាព័តមាន (សង្គមសន្តិភាព) ទទួលបាននៅរសៀលថ្ងៃនេះ៕